ព័ត៌មានជាតិ

កម្លាំងប៉ុសិ៍និងអាជ្ញាធរមូលដ្ឋានឃុំស្មោងខាងជើង ចុះបង្ក្រាបទីតាំងលេងល្បែងអាប៉ោងមួយកន្លែង…..

ព្រៃវែង÷ យោងទៅតាមភូមិឃុំមានសុវត្តិភាព នៅរសៀល
ថ្ងៃចន្ទ័ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០២៤ ដោយទទួលបទបញ្ជាពី លោកអធិការស្រុកកំចាយមា លោកមេប៉ុស្តិ៍ លី គឹមស៊ុង នាយប៉ុស្តិ៍នគរបាល ឃុំស្មោងខាងជើង បានដឹកនាំកម្លាំងចុះទៅដល់ចំនុចទីតាំងដើម្បីចុះស្រាវជ្រាវបង្ក្រាប ដែលមានម្ចាស់ផ្ទះ ឈ្មោះ សាប់ ធន់ ស្ថិតនៅភូមិបើកទូក ឃុំស្មោងជើង និងបានអញ្ជើញម្ចាស់ផ្ទះខាងលើមកសាកសួរនិងបំភ្លឺនៅប៉ុស្តិ៍នគរបាលឃុំស្មោងខាងជើង តាមការបំភ្លឺពីម្ចាស់ទីតាំងផ្ទះខាងលើថាពិតជាមានការលួចលាក់លេងល្បែងអាប៉ោងពិតប្រាកដមែន។

ក្រោយពីបានសាកសួរ នឹងស្ដាប់ការណែនាំអប់រំ ពីលោកមេប៉ុស្ត៍ លី គឹមស៊ុង នាយប៉ុស្តិ៍នគរបាល ម្ចាស់ផ្ទះបានយល់ច្បាស់ពីច្បាប់ម្ចាស់ផ្ទះទីតាំងខាងលើ បានធ្វើកិច្ចសន្យាមិនអោយមានលេងល្បែងស៉ីសងខុសច្បាប់ទៀតទេ ដោយសន្យាបញ្ឈប់ការផ្ដល់ទីតាំងឲ្យលេងល្បែងស៊ីសងបន្ដទៀតនោះទេ ចាប់ពីពេលនេះតទៅ នឹងបន្ទាប់មកកម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវនៅចំនុចទីតាំងភូមិគោកសុក្រំបន្តទៀត គឺមិនមានការលួចលេងល្បែងស៊ីសងនោះទេ។

Related Articles

Back to top button
error: Content is protected !!