ព័ត៌មានជាតិ

ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្ដល់ សេវារោគវិនិច្ឆ័យ រវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្ដល់ សេវារោគវិនិច្ឆ័យ រវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីកដែលចុះហត្ថលេខាដោយឯកឧត្តម ឈាន លាង រដ្ឋលេខាធិការតំណាងក្រសួងព័ត៌មាន និងលោកសាស្ត្រាចារ្យជំនួយ ប៊ុត សុខល់ នាយកមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

តាមរយៈការផ្តល់សេវាកម្មផ្នែក រូបភាពវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍ វិភាគ វេជ្ជសាស្ត្រដែលធ្វើរោគវិនិច្ឆ័យគុណភាពខ្ពស់ ប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីលើកស្ទួយកិច្ចគាំពារសុខុមាលភាព រួមទាំងការកាត់បន្ថយដល់ការចំណាយថ្លៃសេវាពិនិត្យសុខភាព ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ បុគ្គលិកជាប់កិច្ចសន្យារបស់ក្រសួង និងអ្នកសារព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ព្រមទាំងសមាជិកក្រុមគ្រួសារផ្ទាល់។

Related Articles

Back to top button
error: Content is protected !!