ព័ត៌មានជាតិ

សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ បានឃាត់​ខ្លួន​ជនសង្ស័យ​ ក្លែង​ ព្រះរាជ​សារ​ ព្រះមហាក្សត្រ​ និង​ សម្ដេច​ព្រះរាជ​មាតាជាតិខ្មែរ​ ពាក់ព័ន្ធ​នឹងការ​ និមន្ត​ ព្រះ​ថេរធម្ម​ វនវាសី​ ចន្ទ​មុន្នី​ បានហេីយ​

 

ភ្នំពេញ ៖ ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គវនវាសី ចន្ទមុនី ទៅទេសនានៅខេត្តកំពត ត្រូវបានចាប់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំនុចផ្ទះសំណាក់សម្បត្តិមាស ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


ជនសង្ស័យឈ្មោះ ហាក់ ឧត្តម ភេទប្រុស សញ្ចាតិខ្មែរក្រោយពេលសមត្ថកិច្ចជំនាញធ្វើការសាកសួររួចរាល់ហើយ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំរាជសាររបស់ព្រះមហាក្សត្រពិតប្រាកដមែន ហើយសមត្ថកិច្ចបានកសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕

Related Articles

Back to top button
error: Content is protected !!