អាជ្ញាធរជាតិអប្សារា ព្រមទាំងភ្នាក់ងារទេសចរណ៍ បានរួមគ្នាប្រមូល នឹងសំអាតសំរាមក្នុងបរិវេណអង្គរតូច
ប្រជាពលរដ្ឋ នឹងភ្ញៀវទេសចរណ៍ជាច្រើនបាននាំគ្នាសម្រុកទៅលេងនៅខេត្តសៀមរាម យ៉ាងច្រើនកុះករ ជាពិសេសនៅបរិវេណប្រាសាទអង្គរតូច អ្នកខ្លះទៅលេងកសាន្ត ចំណែកមួយចំនួនទៀតដើម្បីទៅរងចាំទស្សនា នឹងទទួលស្វាគមន៍ ការនិមន្តមកដល់របស់ ព្រះធម្មវនវាសី ចន្ទ មុនី សម្តែងព្រះធម៌ទេសនា ក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គី ក្នុងវត្តឥន្ទបត្តបុរី អង្គរខាងជើង ។
ក្រោយពីភ្ញៀវមកលេងកំសាន្តយ៉ាងច្រើនកុះករ អាជ្ញាធរជាតិអប្សរាមិនទុកយូ បានសហការគ្នាជាមួយ ភ្នាក់ងារទេសចរណ៍ ប្រមូលសំរាម និងសំអាតសរាម ថង់ប្លាស្ទិក ដើម្បីសោភ័ណភាពអង្គរ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើនបានមកប្រាសាទអង្គរ នៅថ្ងៃទី២៩ ខែតុលា ម្សិលមិញនេះ។
សូមបងប្អូនចូលរួមថែរក្សារបរិស្ថាន និងការងារបរិស្ថានស្អាតទាំងអស់គ្នា ដើម្បីសុខភាព និងសោភ័ណ្ឌភាពប្រទេសកម្ពុជា។
ខាងក្រោមនេះជាពាក្យស្លោករបស់ក្រសួងបរិស្ថាន ដើម្បីកម្ពុជាបរិស្ថានស្អាត
#យើងរួមកម្លាំងគ្នាដើម្បីការពារបរិសា្ថន #ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ