ព័ត៌មានជាតិ

ស្រ្តីម៉េមាយ ចិញ្ចឹមកូនប្រុសស្រី ៧នាក់ ទទួលបានអំណោយពីសប្បុរសជន ក្រោមដំបូលសន្ដិភាព

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បិ៍ទី ២៦ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត ឃីម រដ្ឋា អនុប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងក្រុមការងារ បាននាំយកអំណោយដ៏ជ្រះថ្លារបស់ ប្រធានកិត្ដិយស នៃសមាគមវិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា  និងជាប្រធានស្ដីទី សមាគមអភិវឌ្ឍន៍ពាណិជកម្មកម្ពុជា និងអំណោយពីសប្បុរសជន គ្រុបព័ត៌មានសាមគ្គីថ្មី ជូនដល់ស្រ្ដីមេម៉ាយប្ដីស្លាប់ឈ្មោះ ជា គន្ធា ដែលកំពុង​មានជីវភាពខ្វះខាត និងត្រូវចិញ្ចឹមកូនស្រីប្រុសចំនួន ៧នាក់ ព្រមទាំងមាន​ជម្ងឺជាប់ខ្លួន រស់នៅក្នុងភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

ក្នុងឱកាសនាំយកអំណោយពីសប្បុរសជន ជូនដល់គ្រួសារស្ដ្រីមេម៉ាយដែលមានជីវភាពខ្វះខាតលើ ក៏មានការចូលរួមយ៉ាងយកចិត្ដទុកដាក់ពី លោកស្រី យ៉ង់ ខន្តី និងលោក ម៉ុត ចំណាន តំណាងមេឃុំបន្ទាយបដែក លោកស្រី ឆន សុគន្ធា លោក សៅ សាន ជាអនុភូមិកណ្ដាលលើ ព្រមទាំងមានការចូលរួមពីលោកស្រី ប៉ា ស្រីជា ជាអាជីវករលក់ដូរផងដែរ។ អំណោយដែលបានពាំនាំពីសប្បុរសជនជូនដល់គ្រួសារស្រ្ដីមេម៉ាយ ជា គន្ធា មានដូជា៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ ៥យួរ និង ថវិការចំនួន  ១៧០.០០០រៀល (ដប់ប្រាំពីរម៉ឺនរៀល)ផងដែរ។

លោក ស្រី យ៉ង់ ខន្តី តំណាងឱ្យមេឃុំបន្ទាយដែក សូមកោតសរសើរ ចំពោះលោកបណ្ឌិត ជា ដែន និងក្រុមការងារ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងបានសហការជាមួយមន្ដ្រីមូលដ្ឋានយ៉ាងជិតស្និត ក្នុងការជួយឧបត្ថម្ភជា ថវិកា និងគ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋដែលមានជីវភពខ្វះខាត និងងាយរងគ្រោះក្នុងឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្ដកណ្ដាល។ លោកស្រី ក៏បានសូមសំណូមពរ លោកបណ្ឌិត និងសប្បុរសជន មេត្ដាបន្ដនូវសកម្មភាពមនុស្សធម៌តទៅទៀត។

សូមបញ្ជាក់ផងដែរថា ការពាំនាំយកអំណោយប្រគល់ជូនស្ដ្រីមេម៉ាយខាងលើនេះ គឺទទួលបានដំណឹងតាមរយៈ លោក មិន ធី ចាងហ្វាង សារព័ត៌មានគេហទំព័រ រស្មីបន្ទាយដែក។

 

Related Articles

Back to top button
error: Content is protected !!