កីឡា និងសិល្បៈព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកទាំងទ្វេ បានឧបត្ថម្ភជាថវិកាមួយចំនួន សម្រាប់សម្រួលដល់ការព្យាបាលជូនលោកយាយ តាមរយ:សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)
លោកយាយ សែម ស៊ីម អាយុ ៦៧ ឆ្នាំ រស់នៅ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានជំងឺប្រចាំកាយជាច្រើនមុខ ហើយខ្វះលទ្ធភាពក្នុងការព្យាបាល ។
ដោយក្តីសប្បុរសធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, លោកទាំងទ្វេ បានឧបត្ថម្ភជាថវិកាមួយចំនួន សម្រាប់សម្រួលដល់ការព្យាបាលជូនលោកយាយ តាមរយ:សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ។
លោកយាយ និងក្រុមគ្រួសារ បានគោរពអរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ព្រមទាំងគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងបុត្រាបុត្រី ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច៕
សូមអរគុណក្រុមគ្រូពេទ្យ TYDA