ព័ត៌មានជាតិព័ត៏មានថ្មីៗ

នោះមួយទៀតហើយ រំលោភយកដីមាត់ស្ទឹង មកសាងសង់ជាសំណង់ផ្ទាល់ខ្លួន ក្នុងស្រុកអង្គរបូរី

អត្ថបទ៖ និន្ទចា

ខេត្ដតាកែវ៖  តាមប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់ថា មានករណីរំលោភយកដីមាត់ស្ទឹង មកសាងសង់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅត្រង់ភូមិព្រែកតាផ ឃុំគោគធ្លោក ស្រុកអង្គរបូរី ខេតតាកែវ។

បើតាមប្រជាពលរដ្ឋរស់នៅ ក្នុងភូមិ ឃុំខាងលើ  បាននិយាយថា សំណង់ដែលកំពុងសាងសង់រំលោភយកដីមាត់ស្ទឹងនេះ ជារបស់ ឈ្មោះ កាំង ប៊ុនលី ដែលរស់នៅ ក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី។

ហើយការសាងសង់ហុំព័ទ្ធរបងរៀបឥដ្ឋ ចាក់ស៊ីម៉ង់ ចូលស្ទឹងគឺមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយទេ។ តើឈ្មោះ កាំង ប៊ុនលី ជានរណា ហេតុអ្វីមានសិទ្ធិសាងសង់ ដោយពុំខ្លាចច្បាប់យ៉ាងនេះ? នឹងពុំមានឃើញមន្ដ្រីពាក់ព័ន្ធរូបណាចុះមក ពិនិត្យ និងសាកសួរនោះទេ។

គេឃើញសកម្មភាពសាងសង់ នៅតែបន្ដសាងសង់ ដោយក្រុមជាងមានគ្នាប្រមាណជិត ១០នាក់ គឺកំពុងធ្វើសកម្មភាពជារៀងរាល់ថ្ងៃយ៉ាងរលូន ពុំមានការរាំងស្ទះអ្វីនោះទេ។

ហើយការសាងសង់ហុំព័ទ្ធរបងរៀបឥដ្ឋ ចាក់ស៊ីម៉ង់ ចូលស្ទឹងគឺមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយទេ។ តើឈ្មោះ កាំង ប៊ុនលី ជានរណា ហេតុអ្វីមានសិទ្ធិសាងសង់ ដោយពុំខ្លាចច្បាប់យ៉ាងនេះ? នឹងពុំមានឃើញមន្ដ្រីពាក់ព័ន្ធរូបណាចុះមក ពិនិត្យ និងសាកសួរនោះទេ។

គេឃើញសកម្មភាពសាងសង់ នៅតែបន្ដសាងសង់ ដោយក្រុមជាងមានគ្នាប្រមាណជិត ១០នាក់ គឺកំពុងធ្វើសកម្មភាពជារៀងរាល់ថ្ងៃយ៉ាងរលូន ពុំមានការរាំងស្ទះអ្វីនោះទេ។

ករណីសាងសង់រំលោភយកដីមាត់ស្ទឹង គឺបានចាប់ផ្ដើមធ្វើសកម្មភាពតាំងពីប៉ុន្មានខែមុននេះ និងបន្ដរហូតដល់ដើមខែកញ្ញា ឆ្នាំ២០២៣នេះទៅហើយ ចំពោះសកម្មភាពការរៀបឥដ្ឋនិងចាក់ស៊ីម៉ង់ចូលមាត់ស្ទឹង គឺសង្កេតឃើញថា បានឡូយចូលមាត់ស្ទឹងប្រមាណជាជាង ៣០ ម៉ែត្រ និងមានប្រវែងបណ្ដោយជាជាង ១០០ ម៉ែត្រផងដែរ។

បើតាមប្រជាពលរដ្ឋ និយាយតៗគ្នាថា ករណីសាងសង់រំលោភយកដីមាត់ស្ទឹងនេះ គឺបំរ៉ុងធ្វើជារម្មណីយ៍ដ្ឋាន ឬ អាហារដ្ឋាន ​ព្រមទាំងចង់ធ្វើជាសំណង់រឹងខ្លះផង ពោលគឺចង់ធ្វើអាជីវកម្ម ដោយយកមានស្ទឹងរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដើម្បីរកប្រាក់ចំណូលទៅវិញ។

ពលរដ្ឋបន្ដលើកឡើងថា អភិបាលស្រុក និងមន្ដ្រីជំនាញ ក្នុងស្រុកអង្គរបូរី ហាក់គ្មានអើរពើអ្វីបន្ដិចសោះ ប្រហែលជាគាត់មិនទាន់ដឹង និងគ្មានអ្នករាយការណ៍ជូន ឬបានត្រូវមន្ដសណ្ដំ របស់ឈ្មោះ កាំង ប៊ុនលី ហើយមែនទេ។

 ប្រជាពលរដ្ឋបារម្ភថា ការសាងសង់សំណង់រំលោភដីមាត់ស្ទឹងខាងលើនេះ វាអាចបង្កឱ្យមានការបាត់ទ្រង់ទ្រាយលក្ខណៈបែបធម្មជាតិពីដើម និងបង្កឱ្យមានភាពគ្មានអនាម័យ ដូចជាការបោះសំរាមកខ្វក់ ថង់ប្លាស្ទិក ឬ របស់ស្អុយរលួយ ដែលជាហេតុធ្វើឱ្យខូចបរិស្ថាន និងបាត់បង់ធនធានមច្ឆារក្នុងស្ទឹងនោះផងដែរ។

បើទោះជាយ៉ាងណា ពលរដ្ឋស្រុកអង្គរបូរី នៅតែមានជំនឿ ជឿលើការអនុវត្ដន៍ច្បាប់ របស់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស គឺលោកអភិបាលស្រុកអង្គរបូរី ថាអាចទប់ស្កាត់ និងរំដោះយកដីរដ្ឋមកវិញ ក្នុងករណីសាងសង់រំលោភយកដីមាត់ស្ទឹងនេះ និងចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះជនដែលបង្ក និងបន្ដផ្ដល់នូវភាពត្រឹមត្រូវ សេចក្ដីសុខជូនប្រជាពលរដ្ឋ ព្រមទាំងរក្សាបាននូវទ្រព្យសម្បតិ្ដរបស់រដ្ឋផងដែរ។

អង្គភាពសារព័ត៌មានយើងខ្ញុំ មិនអាចធ្វើការទាក់ទងទៅ លោកអភិបាលស្រុក អង្គរបូរីបានទេ ហើយក៏មិនអាចទាក់ទងទៅ ឈ្មោះ កាំង ប៊ុនលី  ដើម្បីសាកសួរព័ត៌មានបន្ថែមបានទេ។

ដូចដែរ ប្រជាពលរដ្ឋលើកឡើងខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំ រងចាំការបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធ និងធ្វើការផ្សាយបំភ្លឺស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។

Related Articles

Back to top button
error: Content is protected !!