ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ដែងនូវសេចក្ដីក្ដុកក្ដួលអួលដេីមក នៅពេលអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី

ក្នុងដំណើរ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ដត្បូងឃ្មុំ បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកព្រឹន្ទបាលទោ ឆៃ រ័ត្ន ដែលបានពលីជីវិតក្នុងសមរភូមិមុខ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ និងបាននាំយកនូវសារលិខិតរំលែកទុក្ខ និងថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលមកប្រគល់ជូនគ្រួសារសពដោយផ្ទាល់ ក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ របស់សព នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។
សូមបញ្ជាក់ថា ការពលិកម្មរបស់វីរយុទ្ធជន ឆៃ រ័ត្ន នឹងត្រូវបានជាចងចាំជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជាគ្រប់រូប នូវស្មារតីស្នេហាជាតិដ៏មោះមុតរបស់វីរយុទ្ធជនជួរមុខរបស់យើង និងសូមវិញ្ញាណក្ខន្ធរបស់វីរជនគ្រប់រូបដែលបានពលីទៅកាន់សុគតិភព។