កីឡា និងសិល្បៈ

លោក គង់ សុធី មេភូមិស្លាបតាអោនបានដឹកនាំ ក្រុមការងារសមាជិកភូមិសំអាតបរិស្ថានតាមបណ្តោយផ្លូវជាតិលេខ១

កណ្តាល ៖ លោក គង់ សុធី មេភូមិស្លាបតាអោន បានដឹកនាំក្រុមការងារភូមិស្លាបតាអោន សំអាតបរិស្ថានក្នុងមូលដ្ឋាន ដោយមានការចូលរួមពី អនុប្រធានភូមិ សមាជិកភូមិ ប្រជាការពារ ប្រមាណជាង ១០នាក់ តាមបណ្តោយផ្លូវជាតិលេខ១ នាល្ងាចថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៥  ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

គូសបញ្ជាក់ផងដែរថា នេះបង្ហាញជាគំរូដល់ភូមិ-ឃុំ ផ្សេងទៀត ដើម្បីភូមិ-ឃុំ មានភាពស្អាត បរិស្ថានស្អាត សុខភាពល្អ ដើម្បីបង្ហាញឱ្យឃើញថា ក្នុងមូលដ្ឋានភូមិមានសោភ័ណ្ឌភាព មានភាពស្អាត អនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃផងដែរ ។

លោកមេភូមិបានបញ្ជាក់ថា សកម្មភាពនេះ គឺចូលរួមចំណែកជាមួយក្រសួងបរិស្ថាន នូវយុទ្ធសាស្រ្តចក្រា និងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម» របស់ក្រសួងបរិស្ថានដែលបានដាក់ចេញមក ឱ្យអនុវត្តទូទាំងប្រទេស ជាពិសេសលោកមេភូមិ បានបន្តទៀតថាលោក និងចូលរួមចំណែក ផ្សព្វផ្សាយអោយបានទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានភូមិរបស់លោក ដើម្បីអោយយល់ដឹងពីវិស័យបរិស្ថាន ចូលរួមអនុវត្ត ការទុកដាក់សំរាម អោយបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ ចៀសវាងការបោះសំរាមចោលពាលវាល ពាលកាល បណ្តាលឱ្យខូច សោភ័ណ្ឌភាព និងប៉ះពាល់ ដល់សុខភាពរស់នៅប្រចាំថ្ងៃផងដែរ ៕

Related Articles

Back to top button
error: Content is protected !!