កីឡា និងសិល្បៈ

បុគ្គល​មាន​ឥទ្ធិពល​ ក្នុងខេត្តពោធិ៍សាត់ម្នាក់​ សាងសង់របងថ្មហ៊ុំព័ទ្ធរំលោភយកដីប្រឡាយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​…

ពោធិ៍សាត់៖ កាលពីកន្លងទៅសម្តេចប្រមុខថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ថា ព្រែក ប្រឡាយ  អូរ បឹង ស្ទឹង ទន្លេ និងអាងទឹកជាដើម សុទ្ធសឹងតែជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ឬមន្ទីរធនធានទឹកនិងឧតុនិយមរបស់ខេត្តនីមួយៗ។ បើទោះបីជាប្រជាពលរដ្ឋចូលទៅកាន់កាប់អាស្រ័យផលនៅតាមចំណីបឹង ព្រែក អូរ និងដីអាងទឹកក៏ដោយ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរជំនាញមិនទទួលស្គាល់ចេញប័ណ្ណកម្មសិទ្ធិឱ្យ និងមិនអាចធ្វើការលក់ដូរបានឡើយ ប្រសិនបើប្រជាពលរដ្ឋ ឬបុគ្គលណាម្នាក់ហ៊ានរំលោភបំពានលក់ដីបឹង ព្រែក ទន្លេ អូរ ស្ទឹង ឬអាងទឹក ត្រូវមានទោសទណ្ឌ។

ដោយឡែកដីប្រឡាយទឹកមួយកន្លែងស្ថិតនៅក្នុងភូមិសា្វយចំបក់​ ឃុំស្វាយលួង​ ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់ ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលប្រើប្រាស់ទឹកក្នុងប្រឡាយនោះដើម្បីស្រោចស្រប់ផលដំណាំស្រូវ​ ត្រូវបានមនុស្សម្នាក់​ ដែលមាន​ឥទ្ធិពល​ ជាមន្ត្រី​ជាន់​ខ្ពស់​ក្នុងសាលាខេត្តពោធិ៍សាត់ ធ្វេីរបងថ្មហ៊ុំព័ន្ធប្រឡាយជុំវិញ​ ដែលអាចបណ្ដាឱ្យស្ទះចរន្តទឹកហូរ យកធ្វើការកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ​ នេះ​បេីតាម​ការលេីករាយការណ៍​របស់​មន្ដ្រី​សាលា​ខេត្ត​ពោធិ៍សាត់​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញឈ្មោះ។

ការសាងសង់របងថ្ម​ ដ៏រឹងមាំ​ ពីសំណាក់បុគ្គលដែល​មាន​ឥទ្ធិពល​ម្នាក់នោះ សង្ស័យថាគ្មានច្បាប់ទម្លាប់អ្វីនោះទេ​ ពោល​ ព្រោះតែអាងអំណាច និងឥទ្ធិពលរបស់ខ្លួន ទេីបមន្ដ្រីជំនាញពាក់ព័ន្ធ​ ហាក់គ្មានឆន្ទៈ និងគ្មានវិធានការដើម្បីទប់ស្កាត់នោះឡើយ។

ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំ​ខាងលេី​នោះលើកឡើងថា ការដែលធ្វើអ្វីតាមតែអំពើចិត្ត ហ៊ានបំពាន្តច្បាប់ លួចសាងសង់របង និងហ៊ុំព័ទ្ធលើប្រឡាយយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន(មិនខុសពីការលើកឡើងតៗគ្នា អ្នកចេះច្បាប់ដឹងច្បាប់ រំលោភច្បាប់នោះទេ)។

ការ​សាងសង់​របងថ្ម​ហុំព័ទ​ប្រឡាយទឹក​ របស់បុគ្គលនោះ ឯកឧត្ដម​អភិបាលខេត្តពោធិ៍សាត់ និងក្រសួងធនធានទឹកនិងឧតុនិយម​ គឺពុំ​គួរ​បណ្តែតបណ្តោយតទៅទៀតបាន​ទេ​ ប្រសិន​បេី​មិន​មាន​វិធានការ​ទប់ស្កាត់​ នោះច្បាស់ណាស់​ដីប្រឡាយទឹកនោះ​ នឹងក្លាយជាដីឯកជន​ (ជាកម្មសិទ្ធិរបស់​បុគ្គល​ម្នាក់នោះ) ជាក់ជាមិនខានឡើយ។

អង្គភាព​សារព័ត៌មាន​យេីង​ខ្ញុំ​ ពុំអាច​សុំការ​បំភ្លឺ​ពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តពោធិ៍សាត់បាននោះទេទូរសព្ទចូល​ ប៉ុន្តែ​ពុំមាន​អ្នកលេីក​។ 

ក្រោយ​ពី​ អង្គភាព​សារព័ត៌មាន​យេីង​ខ្ញុំ​ បាន​ទទួល​ដំណឹង​នេះ​ អង្គភា​សារព័ត៌មាន​យេីង​ខ្ញុំ​ សូមធ្វេី​ជា​ព័ត៌មាន​រាយការណ៍​ គោរព​ជូនពរ​ ឯកឧត្ដម​អភិបាល​ខេត្ត​ និង​មន្រ្ដី​ជំនាញ​ មេត្ដា​ចុះពិនិត្យ​ និង​ធ្វេី​ការ​ចុះផ្សាយ​ដេីម្បី​ជូន​ដំណឹង​នេះ​ បានជ្រាប​ដល់​មហាជន​ ក៏ដូច​ជា​ថ្នាក់ដឹកនាំ​មេត្ដា​ជ្រាប។ 

អង្គភាព​សារព័ត៌មាន​យេីងខ្ញុំ​ គ្រាន់​តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ ពី​ទិដ្ឋភាព​សង្គម​ ផ្សាយ​ចេញ​នូវ​ព័ត៌មាន​ពិត​ ស្របតាម​ក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​ ពុំបាន​មូលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​ មន្រ្ដី​សាលាខេត្ត​ពោធិ៍សាត់​នោះឡេីយ។

Related Articles

Back to top button
error: Content is protected !!