ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅរាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញ៖ អ្នកសារព័ត៌មានគប្បីស្វែងយល់ពីការផ្សព្វផ្សាយនូវអ្វីដែលធ្វើអោយប៉ះពាល់ដល់ប្រយោជន៏សង្គមជាតិ សេដ្ឋកិច្ចជាតិ ពិសេសវិស័យទេសចរដែលជាប្រភពចំណូលដ៏ធំសម្រាប់បងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ ពីចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង អំពើឃាតកម្ម ភាពអសន្តិសុខក្នុងសហគមន៏ ដែលការផ្សាយទាំងនោះបណ្តាលឲ្យប៉ះពាល់ដល់វិស័យទេសចរណ៏ជាតិ និងអន្តជាតិ ក៏ដូចជាធ្វើអោយមានការអន់ថយនៃការវិនិយោគពីដៃគូរក្រៅប្រទេសផងដែរ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសដែលឯកឧត្តមបានផ្តល់កិត្តិយសចួលរួមជាគណៈអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលលើប្រធានបទស្តីពី មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សហការជាមួយសមាគមសារព័ត៌មានចំនួន ៤ទៀត ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៦៨៤នាក់ នៅអគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។ឯកឧត្តមក៏បានបញ្ជាក់ជូនអង្គពិធីផងដែរ ចំពោះការផ្សព្វផ្សាយអំពី បទល្មើសព្រៃឈើ និងធនធានធម្មជាតិ សូមបងប្អូនអ្នកសារព័ត៌មានប្រើប្រាស់អំណាចទី៤របស់ខ្លួន ធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ ក៏ប៉ុន្តែត្រូវដាក់ពាក្យស្នើសុំជាមុន ដើម្បីជាការសហការ ក្នុងការសម្របសម្រួលជាមួយ មន្ទីរបរិស្ថានតាមសហគមន៏ ក្នុងការចុះទៅផ្តិតយករូបភាពផ្ទាល់តាមគោលដៅបទល្មើសជាក់ស្តែង។
ក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលនេះផងដែរ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានផ្តល់ជាកិត្តិយសក្នុងការធ្វើបទបង្ហាញអំពី ពាក្យគន្លឺះក្នុងវិស័យបរិស្ថាន ក៏ដូចជាបេសកកម្ម និងយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣ ដល់ ២០២៨ ជូនដល់សិក្ខាកាម ដែលជាអ្នកសារព័ត៌មាន ដើម្បីជាចំណេះដឹង និងស្វែងយល់ អំពីពាក្យពេចន៍ នៃវិស័យបរិស្ថាន ដើម្បីរក្សាបាននូវភាពត្រឹមត្រូវ ទុកជាប្រយោជន៍សម្រាប់ការនិពន្ធអត្ថបទព័ត៌មាន។
អត្ថបទ ៖ ជា សុភា