ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលពិសេសជូនសិក្ខាកាម ចំនួន៦៨៤នាក់
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលពិសេសលើកទី៤ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្ដម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្ដមបណ្ឌិត ជា ដែន អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្ដម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តម ហ្សាហ៊ីរ៊ូដឌីន បាបារ ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសារធារណរដ្ឋអុីស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា លោកជំទាវ អ៊ុលគូ កូកាអេហ្វេ ULKU KOCAEFE ឯកអគ្គរដ្ឋទូត នៃសាធារណ:រដ្ឋតួគីប្រចាំកម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុនវឌ្ឍន:ប្រូវើរី ព្រមទាំងសិក្ខាកាមសរុបចំនួន ៦៨៤ នាក់។
ថ្លែងក្នុងឱកាសបិទវគ្កបណ្តុះបណ្ដាល ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្តន៍ ហើយក៏ជាអាវក្រោះយ៉ាងសំខាន់ក្នុងការការពារខ្លួនយើង ហើយសម្រាប់ជាគុណតម្លៃរួមនៃវិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានត្រូវឈរលើមូលដ្ឋាននៃប្រភពព័ត៌មានច្បាស់លាស់ បើការសរសេរព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះទេ គឺជាការទទួលខុសត្រូវរបស់យើងទាំងស្រុងទៅលើព័ត៌មានដែលខ្លួនបានផ្សាយ ហើយក៏ជាការខុសក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មានផងដែរ។
ឯកឧត្ដម បានបន្ដទៀតថា វគ្គបណ្តុះបណ្តាលស្តីពី«មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល» គឺបានលើកយកនូវមាតិកាមេរៀនដ៏មានសារៈសំខាន់ សម្រាប់អ្នកសារព័ត៌មានត្រូវចាប់យកដេីម្បីធ្វេីការអភិវឌ្ឍន៍ខ្លួន និងអង្គភាព។
គួរំលឹកផងដែរថា មាតិកាមេរៀន ក្នុងវគ្គបណ្ដុះបណ្ដាលពិសេសលេីកទី៤ នាឱកាសនេះ មានដូចជា ទី១ សណ្ដាប់ធ្នាប់ព័ត៌មានបែបឌីជីថល ជាការផ្ដល់កិត្តិយសបង្ហាត់បង្ហាញដោយផ្ទាល់ពី ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ទី២ របៀបសរសេរអត្ថបទព័ត៌មាន និងមាតិកា ដែលបង្ហាត់បង្ហាញដោយ ឯកឧត្ដមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទី៣ របៀបគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល បង្ហាត់បង្ហាញដោយ Mr. Jatoi Zafar Ali ជនជាតិប៉ាគីស្ថាន ទី៤ ស្វែងយល់ពាក្យគន្លឹះក្នុងវិស័យបរិស្ថាន ធ្វើបទបង្ហាញដោយ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងទី៥ ស្វែងយល់ពីក្របខ័ណ្ឌច្បាប់លេីវិស័យព័ត៌មាន និងតុលាការ បង្ហាត់បង្ហាញដោយ ឯកឧត្ដម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ។ នេះបេីតាមការអានរបាយការណ៍របស់ លោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ គោរពជូន ឯកឧត្តម លោកជំទាវ គណៈអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ។
គូសបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលពិសេសលេីកទី៤នេះ គឺជាគំនិតផ្តួចផ្ដេីម និងរួមគ្នាសហការៀបចំដោយ សមាគមសារព័ត៌មានចំនួន០៥ ក្នុងនោះមាន សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សមាគមសារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ សមាគមសម្ពន្ធសារព័ត៌មានគេហទំព័រកម្ពុជា សមាគមអ្នកសារព័ត៌មានយុវជន និងសមាគមអ្នកសារព័ត៌មានមាគ៌ាសន្ដិភាព ដែលមានការគាំទ្រពីក្រសួងព័ត៌មាន និងក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមឧបត្ថម្ភរធំដោយក្រុមហ៊ុន VATTANAC BREWERY ។
ក្នុងឱកាសសពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់ជូនប័ណ្ណសរសើរ និងពានសរសេីរគំរូ ព្រមទាំងវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាមដែលបានចួលរួមវគ្គបណ្តុះបណ្តាលសរុបចំនួន៦៨៤នាក់ផងដែរ។
មុននឹងបិទបញ្ចប់កម្មវិធី គណៈអធិបតី និងសិក្ខាកាម ប្រមាណជាង ៧០០នាក់ បានប្តេជ្ញា និងប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងប្រវត្ដិសាស្រ្ត «ព្រែកជីកហ្វូណនតេជោ» និងកិច្ចសហប្រតិបត្ដិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV DTA ផងដែរ។