ព័ត៏មានថ្មីៗ

ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានបើកការប្រជុំការងារជំនាញ និងសំណេះសំណាលជាមួយមន្រ្តីនគរបាលទូទាំងខេត្តតាកែវ

តាកែវ៖ នារសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានបើកការប្រជុំការងារជំនាញ និងសំណេះសំណាលជាមួយលោកលោកស្រីស្នងការរង នាយ នាយរងការិយាល័យទាំង៣២ អធិការក្រុងស្រុកទាំង១០ និងមេប៉ុស្តិនគរបាលរដ្ឋបាលទាំង ១០០ នៅក្នុងខេត្ដតាកែវ ដើម្បីពង្រឹងពីប្រសិទ្ធិភាពការងារតាមការិយាល័យជំនាញអោយកាន់តែមានភាពប្រសើរឡើង ទៅលើការរក្សាការពារស្ថេរភាពសន្តិសុខសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន ពិសេសភូមិឃុំមានសុវត្តិភាព ទប់ស្កាត់រាល់បទល្មើសដែលកើតមាន នឹងបង្ក្រាបអោយអស់រាល់ក្រុមក្មេងទំណើង និងគ្រឿងញៀន ។

សូមបញ្ជាក់ថា លោកស្នងការ បានសង្កត់ធ្ងន់ថា នគរបាលគ្រប់រូបត្រូវមានឆន្ទៈ ស្រលាញ់ការងាររបស់ខ្លួន ត្រូវចេះសហការណ៍សាម្គីភាពផ្ទៃក្នុងអោយបានល្អ ដោយអនុវត្តការងារផ្អែកលើនីតិវិធីច្បាស់លាស់ ទើបការងារទទួលបានប្រសិទ្ធិភាពខ្ពស់ និងមានភាពរីកចម្រើនទៅមុខ ។

Related Articles

Back to top button
error: Content is protected !!