នោះ…ម្ចាស់ បំណុលប្រកាសឱ្យ លោក ញ៉ិល ឡុង ចូលខ្លួន ដោះស្រាយ បំណុលជាបន្ទាន់…
ភ្នំពេញ៖ រឿង ជំពាក់លុយ មិន ព្រមសង ហេីយ ព្យាយាម គេចវេស ពេលនេះម្ចាស់ បំណុល ម្នាក់ សូម មិន បញ្ចេញ ឈ្មោះ សូមប្រកាស ឱ្យ ឈ្មោះ ញ៉ិល ឡុង ភេទប្រុស អាយុ ៣៥ ឆ្នាំ កាន់ អត្ដសញ្ញាណប័ណ្ណលេខ ០១០៩៣០០៦៤ មាន ទីលំនៅ ស្ថិតនៅភូមិ ជ្រោយអំពិល សង្កាតក្បាលកោះ ខណ្ឌច្បារ អំពៅ រាជធានី ភ្នំពេញ មាន មុខរបរ ជាអ្នកម៉ៅការតទឹក ចូលខ្លួន ដោះស្រាយ បំណុល ទឹកប្រាក់ចំនួន ២៥,០០០ ដុល្លារអាមេរិក ជាបន្ទាន់ ដែលខ្លួនបាន ខ្ចី កាលពីខែ ឧសភា ឆ្នាំ២០២៣ នឹងសន្យា ថាសងត្រឡប់វិញ រយៈពេល តែ ១ខែ រាប់ ចាប់ពីថ្ងៃ ដែល ខ្លួន បាន ខ្ចី ក៏ប៉ុន្តែ រហូត មកដល់ ពេល មាន រយៈពេល ១ឆ្នាំហើយ បុគ្គលឈ្មោះ ញ៉ិល ឡុង មិន ព្រមសង ហេីយ ព្យាយាម គេចវេស មករហូត។
ម្ចាស់ បំណុល ទុកពេលត្រឹម ៣ថ្ងៃ រាប់ចាប់ពីប្រកាសពេលនេះទៅ បេី បុគ្គលរូបនេះមិន ព្រមចូលខ្លួនដោះស្រាយ បំណុលនោះទេ នឹង បន្ដដឹងពាក្យប្ដឹងទៅតុលា ដេីម្បី អនុវត្ត តាម និតីវិធី ច្បាប់ លេីបទល្មេីសឆបោក ជាក់ជាមិនខាន។
សូមបញ្ជាក់ ផងដែរថា អង្គភាព សារព័ត៌មាន យេីង ខ្ញុំ ទទួល បាន ប្រភព និងការស្នេីសុំចុះផ្សាយ អំពីការប្រកាសនេះ ពីម្ចាស់បំណុល ហេីយមិនអាចធ្វេីការទំនាក់ទំនង ទៅ លោក ញ៉ិល ឡុង តាមរយៈលេខទូរសព្ទបាន នោះទេ និង រង់ចាំការ បំភ្លឺ ពីគ្រប់ភាគី គ្រប់ ម៉ោង ធ្វេីការ។