ព័ត៏មានថ្មីៗ

ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ

អូររាំងឪ ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលស្រុកអូររាំងឪ បានរៀបចំ ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ដើម្បីអបអរសាទរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ ព្រឹត្តិការណ៍សង្ក្រាន្តនេះ ប្រព្រឹត្តទៅក្នុងបរិវេណឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

ក្នុងព្រឹត្តិការណ៍នេះ មានការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ បានផ្តួចផ្តើមរៀបចំពិធីសង្ក្រាននេះឡើង ដោយមានការចូលរួមសហការណ៍ពីលោកអភិបាលរងស្រុក មន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ឲ្យបានរលូន ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ។

ជាពិសេសដើម្បីឱ្យមានភាពអធិកអធម និងសប្បាយរីករាយ ក៏មានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ វប្បធម៌ និងសាសនា ដូចជា ល្បែងប្រជាប្រិយខ្មែរ របាំ ពូនភ្នំខ្សាច់ ស្រង់ព្រះ ព្រមទាំងបានចាត់ចែងទីលាន រាំចង្វាក់ម៉ាឌីហ្សុន ដែលនឹងចូលរួមរាំដោយក្រុមយុវជន សសយក ស្រុកអូររាំងឪ ចំនួន ១០០០នាក់ ជាការរំលឹកនូវ ឯកត្តកម្មពិភពលោក ដែលកម្ពុជាធ្លាប់ទទួលបានកាលពីពេលកន្លងទៅ និងមានការដាក់តាំងពិព័រណ៍នូវផលិតផលក្នុងស្រុកអូររាំងឪ ព្រមទាំងសួនផ្កាស្បៃរឿង ១លានគុម្ពផងដែរ នឹងជាពិសេសការរៀបចំដោយស្មារតីខ្ពស់នូវសន្ដិសុខ សណ្ដាប់ធ្នាប់ អនាម័យ ជូនដល់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត។

Related Articles

Back to top button
error: Content is protected !!