ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹងហើយបងតវ៉ានឹងសមត្ថកិច្ចនឹងបានយកដៃរុញដើមទ្រូងមន្រ្តីនគរបាលជានារី

ភ្នំពេញ : កម្លាំងសមត្ថកិច្ចបានបង្ខំចិត្តចាប់វាយខ្នោះ បុរសម្នាក់មានឈ្មោះ យ៉ាន ប៊ុនថន ដែលគេស្គាល់ថា ជាអនុប្រធាននាយកដ្ឋាននៅអង្គភាពមួយ បានបើករថយន្តម៉ាកឡង់គ្រីស័រ ពាក់ផ្លាកលេខភ្នំពេញ 2L-8668 ក្នុងស្ថានភាពស្រវឹង សមត្ថកិច្ចបានឃាត់អោយឈប់នៅគោលអនុវត្តច្បាប់ចរាចរណ៍ត្រួតពិនិត្យជាតិស្រវឹង ដោយមានការតវ៉ាជាមួយមន្រ្តីចរាចរណ៍ហើយនិយាយមិនស្តាប់គ្នា នឹងបានយកដៃរុញដើមទ្រូងនគរបាលជានារី។ បន្ទាប់ពីឃាត់ខ្លួននឹងបានវាយខ្នោះរួច សមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធី។

Related Articles

Back to top button
error: Content is protected !!