ព័ត៌មានជាតិ

ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រេីប្រាស់​ជាផ្លូវការសួនកុមារ​ ក្នុង​បរិវេណ​សួនឧទ្យាន​ទន្លេ​ស្ងួត​

ត្បូងឃ្មុំ​៖​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ​ និង​លោក​ជំទាវ​ ជា​ សុផា​កន្នី​ អ៊ាង​ សុផល្លែត​ រួម​ដំណើរ​ដោយ​ ឯកឧត្ដម​ លោកជំទាវ​ ក្រុម​កាងារ​ចុះមូល​ដ្ឋាន​ស្រុក​អូររាំងឪ​ បាន​អញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​សួន​កុមារ​ ក្នុង​បរិវេណ​សួន​ឧទ្យាន​ទន្លេ​ស្ងួត​ នៅ​វេលា​ព្រឹក​ថ្ងៃ​សុក្រ​ ៦រោច​ ខែមាឃ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពស​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​ ០១​ ខែមីនា​ ឆ្នាំ​២០២៤​ ស្ថិតនៅ​ភូមិ​ថ្នល់កែង​ ឃុំ​ព្រះ​ធាតុ​ ស្រុកអូររាំងឪ​ ខេត្ដ​ត្បូងឃ្មុំ​ ដែល​មាន​ចូលរួម​ ពី​ភាគី​ជំនួយ​ប្រទេស​កាណាដា​ ឯកឧត្ដម​ លោកជំទាវ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នក​គ្រូ​ កងកម្លាំង​ទាំងបី​ យុវជន​ សសយក​ យុវជន​កាយរឹទ្ធិ​ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់។

គូស​បញ្ជាក់​ផង​ដែរថា​ ឧបករណ៍​កម្សាន្ត​សម្រាប់​កុមារ​ ជាការ​ឧបត្ថម្ភ​ពី​ភាគី​ ប្រទេស​កាណាដា​ និងត្រូវ​បាន​រៀបចំ​តម្លើង​ ប្រេីប្រាស់​ពេល​វេលា​ត្រឹមតែ​ ១សប្ដាហ៍​ប៉ុណ្ណោះ​ គឺ​រៀបចំ​ដោយ​រួច​រាល់​ទុក​សម្រាប់​កុមារ​មក​លេង​កម្សាន្ត​ នេះជាសមិទ្ធផល​ដ៏វិសេសវិសាល​ ដែល​ជា​ចំណងដៃ​ ក្នុង​នីតិកាល​ អាណត្តិ​ទី​៧​ នៃរដ្ឋសភា​កម្ពុជា​។

ថ្លែង​ក្នុង​ឱកាស​សម្ភោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នូវ​សួនកុមារ​ នាពេល​នេះ​ ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ ក្រសួង​បរិស្ថាន​ ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​ របស់​សប្បុរសជន​ នៅ​ប្រទេស​កាណាដា​ ដែល​បាន​ផ្ដល់​ និង​ជូន​មក​នូវ​ឧបករណ៍​កម្សាន្ត​សម្រាប់​កុមារ​ ក្នុង​ឃុំ​ព្រះធាតុ​ ស្រុក​អូររាំងឪ​។

ឯកឧត្ដម​បណ្ឌិត​ បាន​បន្ដផ្ដាំផ្ញេីទៀត​ថា​ នៅពេល​ដែល​មាន​គេ​ជួយយេីង​ហេីយ​ យេីង​ត្រូវ​ចេះ​អរគុណ​គេ​ ជា​ពិសេស​ ត្រូវ​ចេះចូលរួ​មថែរក្សា​ ការពារ​ និង​ចេះ​ធ្វើ​ អនាម័យ​ ដើម្បី​ភាព​ស្អាត​ និង​យូរអង្វែង​ សម្រាប់​ការ​លេង​កម្សាន្ត​។

មុន​នឹង​បិទ​បញ្ចប់​ពិធី ឯកឧត្ដម​បណ្ឌិត​ រដ្ឋមន្ត្រី​ បាន​កាត់ខ្សែបូរណ៍​ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​ និង​ទស្សនកិច្ច​ឧបករណ៍​កម្សាន្ត​កុមារ​ ក្នុង​បរិវេណ​សួន​ឧទ្យាន​ទន្លេ​ស្ងួត​ និង​បន្ដ​ចុះ​ត្រួតពិនិត្យ​អំពី​ការ​សាងសង់​អាគារសាលារៀន​ ក្នុង​បរិវេណសាលាវិទ្យាល័យ​ហេង​ សំរិន​ ចក​ ស្ថិត​នៅភូមិ​ចក​ ឃុំ​ចក​ ស្រុក​អូររាំងឪ​ ខេត្ដ​ត្បូងឃ្មុំ​ផងដែរ។

Related Articles

Back to top button
error: Content is protected !!