ព័ត៌មានជាតិ

លោក ម៉ៅ ស៊ីថា ប្រធានសមាគមគមយុវជនពន្លឺព្រះចន្ទ បានចូលរួមកិច្ចប្រជុំ និង ចុះកិច្ចព្រមព្រៀងអនុសារណៈយោគយល់ក្នុងភាពជាដៃគូរសហប្រតិបត្តិការ បណ្តាអង្គការសមាគមសង្គមស៊ីវិល

ភ្នំពេញ ៖ ព្រឹកថ្ងៃអាទិត្យ ០៩ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែកុម្ភៈ គ.ស. ២០២៤ លោក ម៉ៅ ស៊ីថា ប្រធានសមាគមគមយុវជនពន្លឺព្រះចន្ទ បានចូលរួមកិច្ចប្រជុំ និង ចុះកិច្ចព្រមព្រៀងអនុសារណៈយោគយល់ក្នុងភាពជាដៃគូរសហប្រតិបត្តិការ បណ្តាអង្គការសមាគមសង្គមស៊ីវិលចំនួន ១៨ អង្គភាព ក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងការ កសាង និង អភិវឌ្ឍន៍ជាតិ..ដែលពិធីនេះត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្ដាល សម្ព័ន្ធភាពបណ្តុំអង្គការសមាគមសង្គមស៊ីវិល រាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តាអង្គការសមាគមសង្គមស៊ីវិល ។

ខ្លឹមសារសំខាន់ៗនៃអនុសារណ:យោគយល់រួមមាន ÷ ការពង្រឹងកិច្ចសហប្រតិបត្តិការល្អដោយស្មើភាព គោរពនូវឯករាជ្យភាព ស្មើរសិទ្ធិ និង ស្វ័យភាពរបស់ អង្គការសមាគមសង្គមស៊ីវិល នីមួយៗ ដោយតម្កល់ផល់ប្រយោជន៍ ជាតិ និង ប្រជាជនកម្ពុជា ជាធំ។

Related Articles

Back to top button
error: Content is protected !!