ព័ត៌មានជាតិ

លោក ណុប សុផាត អនុប្រធានសមាគមគមយុវជនពន្លឺព្រះចន្ទ បានអញ្ជើញចូលរួមប្រជុំស្តីពី «ការលើកកម្ពស់បរិស្ថាន និង ការគ្រប់គ្រងសំណល់ »

ភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ១០ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក ណុប សុផាត អនុប្រធានសមាគមគមយុវជនពន្លឺព្រះចន្ទ តំណាងលោក ម៉ៅ សុីថា  ប្រធានសមាគមគមយុវជនពន្លឺព្រះចន្ទ បានដឹកនាំមន្ត្រីជាន់ខ្ពស់សមាគមរួមជាមួយបណ្តាអង្គការសមាគមសង្គមស៊ីវិល១១ អង្គភាព ដើម្បីចូលរួមកិច្ចប្រជុំស្តីអំពី « ការលើកកម្ពស់បរិស្ថាន និង ការគ្រប់គ្រងសំណល់ » នៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ។

ក្នុងនោះផងដែរ ខ្លឹមសារសំខាន់ៗនៃអង្គប្រជុំផ្តោតសំខាន់ទៅលើ ការថែរក្សាបរិស្ថានទីក្រុង ការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ការកសាងប្រព័ន្ធលូរំដោះទឹក និង ការគ្រប់គ្រងប្រមូលសំរាម និង ការកែច្នៃកាកសំណល់ សំដៅធ្វើយ៉ាងណាសម្រេចបាននូវគោលដៅ បរិយាកាសល្អបរិសុទ្ធ បរិស្ថានស្អាត ទីក្រុងស្អាត ប្រជាជនមានសុខភាពល្អ ទាក់ទាញកំនើនទេសចរណ៍កាន់តែច្រើន។

 

Related Articles

Back to top button
error: Content is protected !!