ព័ត៌មានជាតិ
ក្រុមយុវជននៃសមាគម យុវជនក្រោមពន្លឺព្រះចន្ទ ប្តេជ្ញាធ្វើជាភ្នែកច្រមុះ របស់ក្រសួងយុត្តិធម៌ ក្នុងការជួយលើកកម្ពស់វិស័យយុត្តិធម៌សង្គម ស្របតាមយន្តការរបស់រាជរដ្ឋាភិបាលអាណត្តិទី០៧
ភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ០៦ កើតខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ថ្នាក់ដឹកនាំ បណ្តាញយុវជនក្រោមពន្លឺព្រះចន្ទ រួមជាមួយបណ្ដាអង្គការសមាគមដៃគូសហការនានាដឹកនាំដោយប្រធានអង្គការចលនា១០០រាត្រី បានចូលរួមកិច្ចប្រជុំពិសេសស្តីអំពី គោលនយោបាយនិងយន្តការរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ក្នុងប្រព័ន្ធយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងយុត្តិធម៌ ។