ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ សន្លាក់ ភ្នែក បេះ ដូង សួត ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣៥១២នាក់ នៅខេត្តកំពត
កំពត÷ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ ព្យា បាល ជំងឺទូទៅ ជំងឺមាត់ធ្មេញ សន្លាក់ ភ្នែក បេះដូង សួត ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣ ៥១២នាក់ ស្មើនិង ៥៣៨៤ករណី រស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត ស្ថិតនៅក្នុងបរិវេណអនុវិ ទ្យាល័យខ្ជាយ ភូមិព្រៃខ្ជាយ ឃុំស្នាតអញ្ឆិត ស្រុកជុំគិរី ខេត្ត្កំពត។
កម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA អាជ្ញាធរដែនដី យុវជន ស.ស.យ.ក យុវជនអ.ម.ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធ យុវជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនទៀត ។