កម្សាន្តព័ត៌មានជាតិ

សត្វ «ត្រយងយក្ស» មួយក្បាលមានជំងឺគ្រុនចាញ់បក្សីនិងមានប៉ារ៉ាស៊ីតនៅក្នុងឈាមត្រូវបានគេជួយសង្រ្គោះ

កម្ពុជា ៖ សត្វត្រយងយក្សជំទង់មួយក្បាល មានជំងឺគ្រុនចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ លើសពីនេះទៅទៀតម្រាមជើងមួយរបស់វា មានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ។ ក្រោយព្យាបាលជម្ងឺគ្រុនចាញ់បក្សី និងវះកាត់យកម្រាមជើងដំបៅចេញ សត្វត្រយងយក្សនេះបានជាសះស្បើយទាំងស្រុង និងបានសម្របខ្លួនយ៉ាងល្អទៅនឹងកន្លែងថែទាំរបស់វាផងដែរ ។

ប្រសិនបើមើលពីរូបរាងខាងក្រៅនៃសត្វត្រយងនេះមើលទៅដូចគ្មានជំងឺ ពេលមកដល់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) រោគសញ្ញានៃជំងឺនេះក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីមានការពិនិត្យសុខភាពយ៉ាងហ្មត់ចត់ គេឃើញថាសត្វត្រយងយក្សនេះ កំពុងមានជំងឺគ្រុនចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ បន្ថែមទៀតម្រាមជើងមួយរបស់វាមានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ។ ក្រោយព្យាបាលជម្ងឺគ្រុនចាញ់បក្សី និងវះកាត់យកម្រាមជើងដំបៅចេញ សត្វត្រយងយក្សនេះបានជាសះស្បើយទាំងស្រុង និងបានសម្របខ្លួនយ៉ាងល្អទៅនឹងកន្លែងថែទាំវាផងដែរ ។

សូមបញ្ជាក់ថា ការជួយសង្គ្រោះសត្វត្រយងយក្សនេះគឺជាសមិទ្ធផលដ៏សំខាន់ ក្នុងកិច្ចការងារអភិរក្ស ខណៈដែលបក្សីប្រភេទនេះមាននៅសេសសល់ប្រហែលជា ២៥០ក្បាល ប៉ុណ្ណោះ នៅទូទាំងពិភពលោក ។ សត្វត្រយងយក្សនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការធានាចំនួនប្រជាសាស្រ្តសត្វត្រយងយក្ស ដែលត្រូវបាន ថែទាំនៅក្នុងមជ្ឈមណ្ឌល ACCB ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបក្សីប្រភេទនេះ៕

Related Articles

Back to top button
error: Content is protected !!