ពិធីបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”
ពិធីបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ដោយមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន ភ្ញៀវទេសចរកម្ពុជា-ចិន សរុបជាង ១,០០០នាក់ រួមជាមួយ ការផ្សាយផ្ទាល់ពិសេស ដោយទូរទស្សន៍ជាតិកម្ពុជា ដោយមានការផ្សាយបន្តផ្ទាល់លើបណ្តាញទូរទស្សន៍ទាំងអស់ នៅកម្ពុជាព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានានៃប្រទេសចិន។
គូសបញ្ជាក់ បានបង្ហាញពីទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ មិនតិចជាងពីរសហវត្សរ៍នោះទេ គិតចាប់ពីដំណើរទស្សនកិច្ចរបស់រាជទូតចិនមកកម្ពុជាលើកដំបូងក្នុងសម័យហ្វូណន។ កម្ពុជា-ចិន ក៏បានបន្តពង្រឹង និងពង្រីកចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងថ្នាក់ដឹកនាំប្រទេសទាំងអស់ រហូតអាចលើកកម្ពស់ទំនាក់ទំនងនេះទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ចាប់តាំងពីឆ្នាំ២០១០មក ៕