ព័ត៌មានជាតិ

ទស្សនៈ៖ អ្នកដឹងពីច្បាប់ គោរពច្បាប់ អនុវត្តន៍ច្បាប់ ការពារច្បាប់

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងរយៈពេលជាង១០០ថ្ងៃកន្លងមក បានខិតខំប្រឹងប្រែងក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ បង្កើតគោលនយោបាយ ដាក់ចេញនូវគំនិតផ្តួចផ្តើមនានា ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជាត្រីវិស័យក្នុងការដឹកនាំ នាវាបរិស្ថានឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព និងនាំកម្ពុជាទៅជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាថ្នាក់ដឹកនាំគំរូក្នុងសង្គម ដែលស្រឡាញ់យុត្តិធម៌ សុចរិត ត្រឹមត្រូវ យុត្តិធម៌ មិនពុករលួយ ហើយក៏មិនឃ្លាតច្បាប់ដែរ។ និយាយពីបុគ្គលិកលក្ខណៈ ក្នុងនោះការរឹតបណ្តឹងច្បាប់ លើការគ្រប់គ្រងធនធានធម្មជាតិ ឯកឧត្តមបានដាក់ចេញវិធានការសំខាន់៤ចំណុច ដែលក្នុងនោះ មានការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ ពង្រឹងកិច្ចសហការជាមួយអាជ្ញាធររាជធានីខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ បង្រាបបទល្មើសធនធានធម្មជាតិ សហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ អនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ និង បង្កើនការដាំដុះព្រៃឈើឲ្យច្រើនជាងការលួចកាប់ខុសច្បាប់ និងជួយឲ្យសហគមន៍មានជីវភាពល្អប្រសើរតាមរយៈទេសចរណ៍ធម្មជាតិ និងការទទួលបានពីការលក់កាបូន។

យើងបានឃើញការងារសង្គមជាច្រើនផ្សេងទៀត ដែលឯកឧត្តម អ៊ាង សុផល្លែត បានចូលរួម បម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងនាមជាមន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមួយរូប ដែលស្មោះស្ម័គ្រគោរពច្បាប់ គោរពជាតិ សាសនា ព្រះមហាក្សត្រ។ ជាមួយគ្នានេះ គេស្គាល់ឯកឧត្តមថា ជាអ្នជំនាញកសិកម្មនិងពូកែថ្នាំខ្មែរ នៅពេលឯកឧត្តម បានផ្សាព្វផ្សាយលើទំព័រហ្វេសប៊ុក ដែលមានការគាំទ្រពីអ្នកតាមដានរាប់លាននាក់ នាពេលកន្លងមក។

អ្នកដែលញុះញង់ម្នាក់ជាទណ្ឌិត ម្នាក់ទៀតគឺជាអ្នកវិទ្យុនៅក្រៅច្បាប់នៅក្រៅប្រទេស។ សកម្មភាពរបស់ទណ្ឌិត អុឹង លីប៉េង និងបក្ខពួក ដែលសហការផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈបណ្តាញព័ត៌មានសង្គមVOD ដើម្បីបង្កាច់បង្អួចកិត្តិយសឯកឧត្តម អ៊ាង សុផល្លែត មិនត្រឹមតែជាការវាយប្រហារ ជាលក្ខណៈបុគ្គលនោះទេ ជនទាំងនេះបានផ្សាភ្ជាប់មុខងារ លោកជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមុខងារនានារបស់ក្រុមគ្រួសារ ដែលបង្ហាញពីចេតនាធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ មានចរិកញុះញង់ ខុសពីការពិត នាំឱ្យមានការរើសអើងបុគ្គល ក៏ដូចជារើសអើងអ្នករាជការសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ស្ថាប័ន រាជរដ្ឋាភិបាលស្របច្បាប់ ដែលបានបោះឆ្នោតគាំទ្រ និងបង្កើតដោយសំលេងច្រើនលើសលប់ នាពេលកន្លងមក៕
#ពែកតែមួយគូរ

 

Related Articles

Back to top button
error: Content is protected !!