ព័ត៌មានជាតិព័ត៌មានអន្តរជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានដឹកនាំប្រតិភូកម្ពុជាចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល (C-Quest Capital)

 

នៅព្រឹកថ្ងៃទី០២  ខែធ្នូ  ឆ្នាំ២០២៣ ក្នុងកំឡុងចូលរួមព្រឹត្តិការណ៍នៃសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់អេមីរ៉ាត់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  បានដឹកនាំប្រតិភូកម្ពុជាចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល (C-Quest Capital) នៃប្រទេសសិង្ហបុរី អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន ក្រោមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីវិស័យអាទិភាពនិងការវិនិយោគបៃតងនៅកម្ពុជា ការបង្កើនគម្របព្រៃឈើឱ្យបាន៦០% ការលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការដាំឬស្សី និងការជំរុញកម្ពុជាស្អាតតាមរយៈយុទ្ធនាការមិនប្រើថង់ប្លាស្ទិក។ ចំណែក តំណាងប្រធានក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល បានលើកឡើងពីគម្រោងវិនិយោគឥណទានកាបូនពីចង្រ្កានប្រសិទ្ធភាព ដែលបង្កើនឥណទានកាបូនប្រមាណជាង៥លានតោនសមមូលឧស្ម័នកាបូនិក និងបានស្នើសុំកិច្ចសហការពីក្រសួងបរិស្ថាន ដើម្បីទទួលបានសិទ្ធិក្នុងការវិនិយោគលើគម្រោងនេះ។ ភាគីទាំងពីរបានឯកភាពជាគោលការណ៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។

Related Articles

Back to top button
error: Content is protected !!