ព័ត៌មានជាតិ
សមត្ថកិច្ចនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខ បានឃាត់ខ្លួនជនសង្ស័យ ក្លែង ព្រះរាជសារ ព្រះមហាក្សត្រ និង សម្ដេចព្រះរាជមាតាជាតិខ្មែរ ពាក់ព័ន្ធនឹងការ និមន្ត ព្រះថេរធម្ម វនវាសី ចន្ទមុន្នី បានហេីយ
ភ្នំពេញ ៖ ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គវនវាសី ចន្ទមុនី ទៅទេសនានៅខេត្តកំពត ត្រូវបានចាប់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំនុចផ្ទះសំណាក់សម្បត្តិមាស ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ហាក់ ឧត្តម ភេទប្រុស សញ្ចាតិខ្មែរក្រោយពេលសមត្ថកិច្ចជំនាញធ្វើការសាកសួររួចរាល់ហើយ ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានក្លែងបន្លំរាជសាររបស់ព្រះមហាក្សត្រពិតប្រាកដមែន ហើយសមត្ថកិច្ចបានកសាងសំណុំរឿងនិងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕