Day: May 3, 2025

  • ព័ត៌មានជាតិ

    សហគមន៍កសិកម្មតាសីសាមគ្គីត្រៀមផលិតនិងផ្គត់ផ្គង់បន្លែឱ្យកើនដល់១០តោននៅក្នុងមួយថ្ងៃ

    ខេត្តបាត់ដំបង៖ បើពុំមានការប្រែប្រួលនោះទេ សហគមន៍កសិកម្មតាសីសាមគ្គីនឹងធ្វើការសាងសង់ផ្ទះសំណាញ់ដាំបន្លែបន្ថែម សាងសង់ផ្លូវសម្រាប់ដឹកជញ្ជូន និងប្រព័ន្ធស្រោចស្រពសម្រាប់បម្រើដល់ការផលិតបន្លែរបស់ខ្លួននៅក្នុងខែឧសភានិងមិថុនា ហើយគ្រោងចាប់ផ្តើមដាំដុះទៅតាមផែនការនៅខែកក្កដានាពេលខាងមុខ ដោយរំពឹងថាការផ្គត់ផ្គង់បន្លែនៅលើទីផ្សារកើនដល់៨ទៅ១០តោនក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់បន្លែមានជាង២ទៅ៣តោនក្នុងមួយថ្ងៃ។ សហគមន៍កសិកម្មតាសីសាមគ្គី ដែលមានមូលដ្ឋានផលិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបងមានផែនការបង្កើនការផ្គត់ផ្គង់បន្លែឱ្យកើនទ្វេដងនៅក្នុងមួយថ្ងៃនាពេលដ៏ខ្លីខាងមុខនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍ទទួលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជាមានថវិកាជិត២លានដុល្លារ កាលពីថ្ងៃទី២៨ខែមេសាកន្លងមកនេះ។ លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានលទ្ធភាពផលិតនិងផ្គត់ផ្គង់បន្លែទៅលើទីផ្សារក្នុងមួយថ្ងៃចន្លោះពីជាង២តោនទៅ៣តោន…

    Read More »
Back to top button
error: Content is protected !!