ព័ត៌មានជាតិ
-
អភិបាលរងស្រុកពញាឮម្នាក់ត្រូវបានពលរដ្ឋចោទថា យកក្រុមហ៊ុនប្រមូលសំរាម មកដាក់ក្បែរផ្ទះជះក្លិនស្អុយប៉ះពាល់បរិស្ថាន និងការរស់នៅ
ខេត្តកណ្តាល៖ ប្រជាពលរដ្ឋលើកឡើងថាអភិបាលរងស្រុកដ៏មានឥទ្ធិពលមួយរូប ដើម្បីតែផលប្រយោជន៍របស់ខ្លួនមិនខ្វល់ពីផលប៉ះពាល់សុខភាព និងមុខរបររកស៊ីរបស់ប្រជាពលរដ្ឋដោយបានលើកយកក្រុមហ៊ុនសំរាមរបស់ខ្លួនមកដាក់នៅជិតផ្ទះនិងភោជនីយដ្ឋានរបស់ប្រជាពលរដ្ឋបានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុនប្រមូលសំរាមមួយដែលមានឈ្មោះថា (បរិស្ថានភូមិយើង) កំពុងតែបង្កភាពក្តៅក្រហាយ ចំពោះប្រជាពលរដ្ឋនិងអ្នករកស៊ីជាច្រើន ជុំវិញបញ្ហាដែលក្រុមហ៊ុនមួយនេះប្ដូរទីតាំងមិនចេះចប់មិនចេះហើយ រហូតយកមកដាក់នៅក្បែរផ្ទះ និងកន្លែងរកស៊ីរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើអោយមានការប៉ះពាល់ដល់សុខភាព និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ បានលើកឡើងថា កាលពីថ្ងៃទី២១ ខែតុលា…
Read More » -
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណ មន្ត្រីឧទ្យានុរក្ស កំពុងតែឈរជើងការពារតំបន់ការពារធម្មជាតិ និងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ច បានយ៉ាងល្អបំផុតដើម្បីកម្ពុជាយើង…
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនាមថ្នាក់ដឹនាំ មន្ត្រីរាជការទាំងអស់ បានថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរ រួមជាមួយស្ថាប័នពាក់ព័ន្ធ ដែលកំពុងតែឈរជើងការពារតំបន់ការពារធម្មជាតិ និងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ច បានយ៉ាងល្អ ដោយមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់ក្នុងការចុះល្បាត ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់និង បង្ក្រាបបទល្មើស លួចកាប់បំផ្លាញព្រៃឈើ…
Read More » -
កិច្ចប្រជុំរវាងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយលោកបណ្ឌិតសាស្រ្តាចារ្យ ផេង វៃ អគ្គនាយក និងអ្នកជំនាញនៃមជ្ឍមណ្ឌលជាតិបច្ចេកវិទ្យាសមុទ្រ នៃសាធារណរដ្ឋប្រជាមានិត្យចិន នៅខេត្តធានជិន ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈរវាងស្ថាប័នទាំងពីរ និងពិនិត្យលទ្ធភាពលើការពង្រីកកិច្ចសហប្រតិបត្តិការការងារបន្ថែមទៀត។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី…
Read More » -
ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាម ចូលមក កម្ពុជា តាមរយៈទូក និងដឹកជញ្ជូនយកទៅលក់ចែកចាយបន្ត តើទំនិញទាំងអស់នេះបានត្រួតពិនិត្យពីគយ និងរដ្ឋាករជ្រៃធំដែររឺទេ?
ខេត្តកណ្តាល ÷ ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញ នំកញ្ចប់ និងទំនិញផ្សេងៗទៀតរាប់សិបកេស តាមរយៈទូកឈើ ចេញពីផ្សារ (ឡុងបិន ប្រទេសវៀតណាម) យកមកស្តុកទុកនៅចំនុចភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល យ៉ាងអនាធិបតេយ្យ ដោយពុំដឹងថាទំនិញខាងលើនេះ បានត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស របស់សាខាគយ និងរដ្ឋាករជ្រៃធំ សាខាគយនិងរដ្ឋាករព្រែកជ្រៃ-កោះទន្លា ដែររឺមួយយ៉ាងណា?…
Read More » -
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមថ្លែងចំណាប់អារម្មណ៍នៅក្នុងវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចការសមុទ្រ…..
រដ្ឋធានីប៉េកាំង ៖ សាធារណរដ្ឋប្រជាមានិតចិននៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងចំណាប់អារម្មណ៍នៅក្នុងវេទិកា ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចការសមុទ្រ ដែលជាវេទិកាអមមួយក្នុងចំណោមវេទិកាអមប្រាំមួយផ្សេងទៀត នៃវេទិកា ខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមប្រធានបទ «ជំរុញកិច្ចសហប្រតិបត្តិការសមុទ្រខៀវ ស្របនឹងផ្លូវសូត្រ»…
Read More » -
ស្ថានភាពទឹកស្ទឹងព្រែកត្នោត បានហក់ឡើង បណ្ដាលឱ្យមានការលិច ផ្ទះពលរដ្ឋមួយចំនួន!
នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ស្ថានភាពទឹកជំនន់នៅតាមស្ទឹងព្រែកត្នោត បានបន្តហក់ឡើងកាន់តែខ្លាំង ដោយជនលិចចូលតាមបណ្ដាផ្ទះប្រជាពលរដ្ឋ ក្នុងភូមិមួយចំនួន នៅក្បែរស្ទឹងព្រែកត្នោត ជាពិសេសក្នុងសង្កាត់ស្ពានថ្ម និងសង្កាត់គងនយ ក្នុងមូលដ្ឋានខណ្ឌដង្កោតែម្ដង។ ពោលត្រឹមតែរយៈពេលមិនដល់កន្លះម៉ោងផងនោះ ទឹកបានហូរឡើងចេញពីស្ទឹងព្រែកត្នោត លិចចូលតាមបណ្តាភូមិ និងខ្នងផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន។ ក្នុងស្ថានភាពនេះដែរ ប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាប្រមូលសម្ភារៈ និងទ្រព្យសម្បត្តិសំខាន់ៗក្នុងផ្ទះយកទៅដាក់នៅតាមទីតាំងសមគួរ ឬកន្លែងដែលមានសុវត្ថិភាពជាដើម ដើម្បីការពារទុកមុន…
Read More » -
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដាក់ចេញវិធានការ ៤ចំណុច ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព…
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានក្រើនរំលឹកសារជាថ្មី ចំពោះការអនុវត្តច្បាប់លើបទល្មើសធនធានធម្មជាតិឱ្យខាងតែបាន គឺមិនមានជាដាច់ខាតនូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែង ។ ការ ការថ្លែងឡើងជាច្រើនលើកច្រើនសារនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយមន្រ្តីរាជការក្រោមឱវាទ និងដើម្បីជំរុញការអនុវត្តច្បាប់ឱ្យបាន១០០% ឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញនូវវិធានការចំនួន ៤ ចំនុចសំខាន់ៗ៖ ១. ជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យាហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស ២. សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី…
Read More » -
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ…
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មេរ ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ។ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា…
Read More » -
ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌនៅវត្ដចំនួន ០២ ក្នុងស្រុកអូរាំងឪ…
ត្បូងឃ្មុំ៖ ឯកឧត្ដម អ៊ាង សុផល្លែត បានដឹកនាំមន្ដ្រីក្រសួងបរិស្ថាន ប្រារព្ធពិធីកាន់បិណ្ឌនៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃកាន់បិណ្ឌទី១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ស្ថិតនៅវត្ដអម្ពិលារាម និងវត្ដព្រះធាតុបាស្រី ក្នុងស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ។…
Read More » -
ភោជនីយដ្ឋាន ភូមិរីករាយ ចូលរួមអនុវត្ដយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ…
សៀមរាប៖ ក្រោយពីទទួលបានការផ្សព្វផ្សាយ យុទ្ធនាការកាត់បន្ថការប្រើប្រាស់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលជាផែនការយុទ្ធសាស្ដ្រដំណាក់កាលដំបូង របស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ដាក់ចេញឱ្យអនុវត្ដកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមពាក្យស្លោក “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” គឺពិតជាមានការការចូលរួមជាច្រើនកុះករ តាមបណ្ដា សាលារៀន និងទីកន្លែងផ្សេងៗ ទូទាំងប្រទេស…
Read More »