កីឡា និងសិល្បៈ

ក្រសួងបរិស្ថាន៖ សម្រាប់ថ្ងៃទី១ ខែឧសភា ចាប់ពីម៉ោង ៧ព្រឹកដល់ម៉ោង ៧ព្រឹក ថ្ងៃទី២ ខែឧសភា សន្ទស្សន៍គុណភាពខ្យល់ គឺ «ល្អណាស់»

សេចក្ដីជូនដំណឹង
ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៧.៣៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំងខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះ ​ខេត្តស្វាយរៀង ខេត្តកែប​ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តប៉ៃលិន

ពណ៌បៃតងៈ មាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ

Related Articles

Back to top button
error: Content is protected !!