កីឡា និងសិល្បៈ
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ ចុះពិនិត្យវឌ្ឍនភាព ការសាងសង់ថ្នាលបណ្ដុះកូនឈេីខ្នាតតំបន់

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំប្រតិភូក្រសួងបរិស្ថន ចុះពិនិត្យវឌ្ឍនភាព ការសាងសង់ថ្នាលបណ្ដុះកូនឈេីខ្នាតតំបន់ ស្ថិតឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
គូសបញ្ជាក់ផងដែរ ថ្នាលបណ្ដុះកូនឈេីខ្នាតតំបន់ គឺស្ថិតក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងមុំនៃភាពបៃតង ដែលជាថ្នាលសម្រាប់បណ្ដុះកូនឈេីគ្រប់ប្រភេទ សម្រាប់ធ្វើការចែកជូនប្រជាពលរដ្ឋ ធ្វេីការដាំដុះ ដេីម្បីពង្រីកភាពបៃតងនៅកម្ពុជា។