នោះ…ម្ចាស់ បំណុលប្រកាសឱ្យ លោក ជឹម សុខ ចូលខ្លួន ដោះស្រាយ បំណុលជាបន្ទាន់…

ភ្នំពេញ៖ រឿងជំពាក់លុយ មិនព្រមសងហើយព្យាយាមគេចវេស ពេលនេះម្ចាស់ បំណុលម្នាក់ សូមមិនបញ្ចេញឈ្មោះសូមប្រកាសឱ្យ ឈ្មោះ ជឹម សុខ ភេទប្រុស អាយុ ៤៣ ឆ្នាំ កាន់ អត្ដសញ្ញាណប័ណ្ណលេខ ០៣១០២៦៩០៩ មាន ទីលំនៅ ស្ថិតនៅភូមិ ត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សូមប្រកាសឱ្យចូលខ្លួន ដោះស្រាយ បំណុល ទឹកប្រាក់ចំនួនសរុបចំនួន ៥២៤០$ ដុល្លារអាមេរិក ជាបន្ទាន់ ដែលខ្លួនបាន ខ្ចី កាលពីខែ តុលា ឆ្នាំ២០២២ ដោយបានចេញជាមូលប្បទានប័ត្រ(សែក( ធានាអះអាង នឹងសន្យា ថាសងត្រឡប់វិញ ក្នុងខែធ្នូ ឆ្នាំ២០២២ ចាប់ពីថ្ងៃដែលខ្លួនបានខ្ចីក៏ប៉ុន្តែរហូតមកដល់ ពេលមានរយៈពេលជាង៣ឆ្នាំហើយ បុគ្គលឈ្មោះ ជឹម សុខ មិនព្រមសង ហើយព្យាយាម គេចវេស មករហូត។

សូមបញ្ជាក់ ផងដែរថា អង្គភាព សារព័ត៌មាន យើងខ្ញុំទទួលបានប្រភព និងការស្នើសុំចុះផ្សាយអំពីការប្រកាសនេះ ពីម្ចាស់បំណុល ហើយមិនអាចធ្វើការទំនាក់ទំនងទៅ លោក ជឹមសុខ តាមរយៈលេខទូរសព្ទបាននោះទេ និងរង់ចាំការ បំភ្លឺ ពីគ្រប់ភាគី គ្រប់ ម៉ោង ធ្វើការ។