លោក មុត សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឈឹម ធី អភិបាលរង ស្រុកអង្គរបូរី បានចូលរួមរំលែកទុក្ខគ្រួសារសព លោក ណែម សារ៉ាយ

តាកែវ ៖ លោក មុត សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាស្រុកអង្គរបូរី និងលោក ឈឹម ធី អភិបាលរង ស្រុកអង្គរបូរី បានដឹកនាំក្រុមយុវជន ស.ស.យ.ក ស្រុក និងសហការី អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព លោក ណែម សារ៉ាយ ភេទប្រុស អាយុ ៣៨ឆ្នាំ បានទទួលមរណះភាពដោយសារខ្យល់គរ នឹងជំងឺប្រចាំកាយ កាលពីព្រឹកថ្ងៃ ទី ១៨ ខែកុម្ភះ ឆ្នាំ២០២៥ នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
ក្នុងនោះផងដែរ លោក ឈឹម ធី បានសម្តែងមរណៈទុក្ខចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារនៃសព ព្រមទាំងបាននាំយកសម្ភារ មួយចំនួនមានអង្ករ ៥០គីឡូ ទឹកត្រី២យួរ ទឹកសុីអ៉ីវ ២យួរ ទឹកបរិសុទ្ធ ៥យួរ និងថវិការចំនួន ៩១ម៉ឺនរៀល៕
ជាចុងក្រោយ លោក មុត សុវណ្ណារិទ្ធ និងលោក ឈឹម ធី និង ក្រុមយុវជន ស.ស.យ.ក ស្រុក ព្រមទាំងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ណែម សារ៉ាយ សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។