កីឡា និងសិល្បៈ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៤៦

 ភ្នំពេញ​ ៖​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ២០២៤​ ស្ថិតនៅសាលសន្និសីទចតុមុខ។

សូមរំលឹកផងដែរថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ គឺជាទិវារំលឹកថ្ងៃចាប់ផ្តើមដំបូង នៃការរួមសាមគ្គីគ្នារវាងកងកម្លាំងស្នេហាជាតិ ធ្វើការរំដោះប្រទេសជាតិកម្ពុជាចេញរួចផុតរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត។ លើសពីការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកចេញពីរបបអាវខ្មៅរណសិរ្ស ២ ធ្នូ ខួបទី៤៦នេះ ក៏បានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាឱ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់រហូតទទួលបានសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍ​ មានភាពសុខសន្តិភាពដូចបច្ចុប្បន្ននេះ។

Related Articles

Back to top button
error: Content is protected !!