កីឡា និងសិល្បៈ

ស្ដ្រីឈ្មោះ សន វ៉ាន់នី មេឈ្មួញដឹកជញ្ជូនលៀសខុសច្បាប់ សមត្ថកិច្ច ធ្វើការបង្រ្កាបរួចលែងវិញ…

ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍ពីមន្រ្តីជំនាញរដ្ឋបាលជលផល នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤​ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា រថយន្តធុនធំ១គ្រឿងដែលបានធ្វើសកម្មភាពលើកលៀស ដើម្បីបំរុងដឹកជញ្ជូនឆ្លងទៅប្រទេសក្បែរខាង ត្រូវបានបង្រ្កាបដោយមានស្ថាប័នមានសមត្ថកិច្ចចម្រុះ រួចនាំយកទៅទីស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ ដើម្បីចាត់ការនិតីវិធីបន្ត ។

ប្រភពរាយការណ៍ដដែលបានឲ្យដឹងទៀតថា រថយន្តធុនធំត្រូវបានបង្រ្កាបម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ក្រហម ពាក់ស្លាកលេខ កំពង់ចាម 3A 9624 រថយន្តមានផ្ទុកលៀសច្រកក្នុងរ៉ុង ប្រមាណជាង​ ៥០ការរ៉ុងនេះ ប្រភពពុំបញ្ជាក់អំពីឈ្មោះម្ចាស់នោះទេ ។ ទោះជាយ៉ាងណាក្ដី រថយន្តមានផ្ទុកលៀសខាងលើ មន្ត្រីជំនាញមិនបញ្ជាក់អំពីការរកឃើញមានបទល្មើសនោះទេ គឺ លៀសទំហំធំសម្រាប់ផ្គត់ផ្គង់ទីផ្សារប៉ុណ្ណុះ ។ ប្រជាពលរដ្ឋមានការងឿយឆ្ងល់ថា​ត្រង់ថា ហេតុមន្រ្តីជំនាញគ្រាន់តែធ្វើកិច្ចសន្យាហេីយឲ្យត្រឡប់ទៅវិញ រឺក៏មានអ្វីលាក់បាំងពីក្រោយខ្នង?

គួររំលឹកផងដែរថា រថយន្តធុនធំត្រូវបានបង្រ្កាបរបស់ឈ្មួញឈ្មោះ សន វ៉ាន់នី បានធ្វើសកម្មភាពលើកលៀស នៅចំណុចមាត់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិ កំពង់ឃ្នៀស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ 

ទោះជាយ៉ាងណាក្ដី ប្រភពព័ត៌មានផ្សេងលើកឡើងលេីកថា លៀសដែលបានធ្វើសកម្មភាពត្រង់ចំណុចខាងលើ ដើម្បីដឹកជញ្ជូនទៅលក់នៅប្រទេសក្បែខាង សម្រាប់កែច្នៃធ្វើជាចំណីសត្វ ហើយបានបែកការ និងត្រូវបានបង្រ្កាបនេះ គឺ លៀសនៅលើកាណូតត្រង់តំបន់ដដែលនៅឡើយទេ គេអាចប្ដូរពេលវេលាឬទីតាំង ដើម្បីបន្តសកម្មភាពដឹកជញ្ជូន ។ 

ប្រភពដដឺលបានបញ្ជាក់ទៀតថា ឈ្មួញលៀសដ៍សកម្ម សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ធ្លាប់ចាប់ផាកពិន័យអន្តរកាជាកញាប់នោះ ត្រូវបានគេស្គាល់ឈ្មោះថា​ សន វ៉ាន់នី ៕

ដោយ​ ៖​ ថន​ ប្រធានខេត្តខេត្តពោធិ៍សាត់

Related Articles

Back to top button
error: Content is protected !!