រដ្ឋបាលឃុំអំពិលតាពក ស្រុកអូររាំងឪ ចូលរួមយុទ្ឋនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”
ត្បូងឃ្មុំ៖ នារសៀល ថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក ជំទប់ទី២ លោក លោកស្រីក្រុមប្រឹក្សាឃុំ អំពិលតាពក បានដឹកនាំ លោក លោកស្រី ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ យុវជន យុវនារី ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ ចូលរួមធ្វើសកម្មភាព សំអាតតាមដងផ្លូវ និងរើសសំណល់ ប្លាស្ទិក សំរាម តាមបណ្តោយផ្លូវបេតុង ចាប់ពីផ្លូវបំបែកជាបួនផ្សារអូររាំងឪ រហូតដល់ព្រំប្រទល់ឃុំមៀន ។
ការចុះសម្អាតបរិស្ថាននេះ គឺក្នុងគោលបំណងដើម្បីបំផុសស្មារតីដល់ប្រជាពលរដ្ឋ និងយុវជន ឱ្យចេះស្រឡាញ់ ចូលរួមថែរក្សា ការពារបរិស្ថាន ជាពិសេសចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលដាក់ចេញដោយ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
កែសម្រួលអត្ថបទ៖ ជា សុភា