ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីបេីកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅវិទ្យាល័យ ហេង សំរិន ចក
ត្បូងឃ្មុំ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ដត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបេីកបវេសនកាលឆ្នាំសិក្សា ២០២៤ និង២០២៥ នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិទួលស្លែង ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអង្គារ ៥កេីត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងមានការចូលរួមពីសំណាក់ ឯកឧត្ដម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្ត លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុកអូររាំងឪ ក្រុមប្រឹក្សាឃុំ សមាជិកក្រុមការងារឃុំ លោកគ្រូ នាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យហេង សំរិន ចក ចំនួនប្រមាណជាង ១១០០នាក់។
ក្នុងឱកាសបេីកបវេសនកាលឆ្នាំសិក្សាថ្មី នៃវិទ្យាល័យ ហេង សំរិន ចក ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានពាំនាំនូវមតិផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនចំពោះអង្គពិធី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហេង សំរិន ចក ។
ឈ្លៀតក្នុងពិធីបេីកបវេសនកាលនាឱកាសនេះ ឯកឧត្ដម ង៉ូវ បូរីណា បានអាននូវ សារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤ -២០២៥ ផងដែរ។
ជាថ្មីម្ដងទៀត ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានសម្ដែងនូវសេចក្តីកោតសរសើរ ចំពោះ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សវិទ្យាល័យ ហេង សំរិន ចក ដែលបានខិតខំសិក្សា និងបានប្រឡងយកនូវជ័យលាភីនិទ្ទេស A ចំនួន ០៧រូប និងនិទ្ទេស B ចំនួន ២១រូប ជូនលោកគ្រូ អ្នកគ្រូ ជាពិសេសសាលាវិទ្យាល័យ ហេង សំរិន ចក ជាទីមោទនៈ ក្នុងឆ្នាំសិក្សា២០២៣-២០២៤។