ព័ត៌មានអន្តរជាតិ

សមាគមប៉ាគីស្ថានកម្ពុជាប្រារព្ឋពីធីអបអរសាទរ ដើម្បីរំលឹកខួបបុណ្យឯករាជ្យជាតិលើកទី77

សមាគមប៉ាគីស្ថានកម្ពុជា (PAC) បានប្រារព្ឋពីធីរំលឹកខួបបុណ្យឯករាជ្យជាតិលើកទី77 របស់ខ្លួនកាលពីថ្ងៃសៅរ៏ ទី១៧ ខែសីហា ឆ្នាំ២០២៤ មានទីតាំងនៅ F3 ក្នុងរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា , លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណះរដ្ឋតួកគី, លោកស្រី Pinar Numanoglu ជំនួយការទី២ ស្ថានទូតនៃសាធារណរដ្ឋតួកគី, លោក Ahsan Javed Cheema ប្រធានសមាគមប៉ាគីស្ថានកម្ពុជា (PAC), និងលោកបណ្ឌិត ហោ គន្ឋា ប្រធានសមាគមអភិវឌ្ឍន៏វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា។


គួររំលឹងផងដែរថា ប៉ាគីស្ថានគឺជាប្រទេសដ៏ពិសេសប្លែកគេ នៅក្នុងចំណោមបណ្តាប្រទេសមូស្លីមដទៃៗទៀត ដោយប្រជាជនជាតិនេះ គឺជាប្រទេសតែមួយគត់ ដែលត្រូវបានបង្កើតឡើងសម្រាប់សាសនាអ៊ីស្លាមតែម្តង។ក្នុងឲកាសនោះផងដែរ ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថា និងមានមតិសំណេះសំណាលជាមួយសមាជិក សមាគមប៉ាគីស្ថាន និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមប្រារព្ឋពីធីរំលឹកខួបបុណ្យឯករាជ្យជាតិលើកទី77 ប្រកបដោយភាពរីករាយ។

Related Articles

Back to top button
error: Content is protected !!