ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យទន្លេលើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សៀមរាប ៖ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យទន្លេលើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ជាមួយគ្នានេះ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យទន្លេលើកទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលើកទី៨ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចូលរួមតាំងពិព័រណ៍បង្ហាញវឌ្ឍនភាពការងារលើការគ្រប់គ្រងវិស័យបរិស្ថាន និងផលិតផលសហគមន៍ ជូនសាធារណជនជាភ្ញៀវជាតិ និងអន្តរជាតិទស្សនាផងដែរ។

ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នេះ ប្រារព្ធឡើងគោលបំណងបង្ហាញពីសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាននៃទន្លេរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រៅពីការបង្ហាញពីភាពស្រស់បំព្រងនៃផ្លូវទឹកដ៏រស់រវើករបស់ព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យទន្លេលើកទី៨ នឹងក្លាយជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ និងភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍ ដោយបានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិដ៏សំខាន់ទាំងនេះ ក៏ដូចជា ចូលរួមជំរុញយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

គួររម្លឹកឱ្យដឹងថា ពិធីបុណ្យទន្លេត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២១ និង២០២២ ដោយសារជំងឺកូវីដ-១៩។ បុណ្យទន្លេលើកទី១ ឆ្នាំ២០១៥ ប្រារព្ធនៅខេត្តក្រចេះ, លើកទី២ ខេត្តស្ទឹងត្រែង ឆ្នាំ២០១៦, លើកទី៣ ខេត្តកំពង់ចាមនិងត្បូងឃ្មុំរួមគ្នា ឆ្នាំ២០១៧, លើកទី៤ ខេត្តកណ្តាលឆ្នាំ២០១៨, លើកទី៥ ខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៩, លើកទី៦ ខេត្តបាត់ដំបង ឆ្នាំ២០២០ និងលើកទី៧ ខេត្តកំពង់ធំ ឆ្នាំ២០២៣៕

Related Articles

Back to top button
error: Content is protected !!