ព័ត៌មានជាតិ

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំង អន្តរាគមន៍ពន្លត់ភ្លើងឆេះជញ្ជ្រាំង និងដើមអាកាស្សា នៅក្នុងឃុំទឹក ហូត ស្រុករលាប្អៀ

កំពង់ឆ្នាំង ៖ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ
២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំបញ្ជាកម្លាំងចុះអន្តរាគមន៍ ពន្លត់អគ្គីភ័យ​ឆេះជញ្ជ្រាំង និង​ដើមអាកាស្យា នៅចំណុចក្រោយ​មណ្ឌល​សុខភាព​ព្រះ​កុសមៈ ស្ថិតក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ។

 

នៅក្នុងប្រតិបត្តិការណ៍ពន្លត់ភ្លើងឆេះជញ្ជ្រាំងនិងដើមអាកាស្សានេះ ប្រើរថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​៥គ្រឿង អស់ទឹក ១៥រថយន្ត ទើបអគ្គីភ័យ​បានរលត់ទាំងស្រុង នៅវេលាម៉ោង៣ និង៣០នាទីរសៀល ។​

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងពន្លត់អគ្គីភ័យមិនឲ្យឆេះរាលដាលធ្ងន់ធ្ងរ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវប្រាំងក្ដៅហួតហែង ដែលអាច
ងាយកើតមានគ្រោះអគ្គីភ័យ ៕

Related Articles

Back to top button
error: Content is protected !!