ព័ត៌មានជាតិ

ក្បាលរថភ្លើងឆេះដោយមិនដឹងមូលហេតុ បណ្ដាលអោយខូចខាតក្បាលរថភ្លើងទាំងស្រុង

ខេត្តកំពត៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ មានរថភ្លើងមួយខ្សែដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ មកដល់ចំនុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ ស្រុកអង្គរជ័យ ក្បាលរថភ្លើងបានឆេះមិនដឹងមូលហេតុ បណ្តាលអោយខូចខាតក្បាលរថភ្លើងទាំងស្រុង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថិច្ច នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស កម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាល សំរោងលើ នឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ចុះជួយអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័ ០២គ្រឿងប្រើទឹកអស់០៤ឡាន។ ហេតុការណ៍ខាងលើនេះ មិនមានបណ្តោលអោយគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ៕

 

Related Articles

Back to top button
error: Content is protected !!