ព័ត៌មានជាតិ

លោកឧត្តមសេនីយទោ​ ស​ ថេង​ ស្នងការខេត្តពោធិ៍សាត់​ និង​លោក​ ប៉ុង​ កាំងទី​ ​ព្រះរាជ​អាជ្ញា​រង​ ខេត្ត​ពោធិ៍សាត់​ បានបញ្ជាកម្លាំងនគរបាល​ព្រហ្មទណ្ឌ​កំរិតស្រាល ចុះ​បង្រ្កាប​មេ​ឆ្នោត​វៀតណាមខុស​ច្បាប់មួយក្រុម

ពោធិ៍សាត់ ៖ នៅរសៀលថ្ងៃពុធ​ ១៥កេីត​ ខែមិគសិរ​ ឆ្នាំថោះ​ បញ្ចស័ក​ ពុទ្ធ​សករាជ​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​ ២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​
លោកឧត្តមសេនីយទោ​ ស​ ថេង​ ស្នងការខេត្តពោធិ៍សាត់​ និង​លោក​ ប៉ុង​ កាំងទី​ ​ព្រះរាជ​អាជ្ញា​រង​ ខេត្ត​ពោធិ៍សាត់​ បានបញ្ជាកម្លាំងនគរបាល​ព្រហ្មទណ្ឌ​កំរិតស្រាល ចុះ​បង្រ្កាប​មេ​ឆ្នោត​វៀតណាមខុស​ច្បាប់មួយក្រុម​ ដែលមានគ្នា​សរុបចំនួន​07នាក់ ដែល​ជ្រកក្រោម​ស្លាក​យីហោឆ្នោត​នាគ​នាំ​សំណាង​។ ហេីយបានឃាត់ខ្លួន​មនុស្សចំនួន06នាក់​ ចំណែក01ទៀតបានរត់គេចខ្លួនបាត់​ ។


បច្ចុប្បន្ននេះនគរបាលព្រហ្ម​ទណ្ឌ​កំរិតស្រាល​កំ​ពុង​សួរនាំរកមេក្លោងធំនៅពីក្រោយខ្នង​។ ក្នុងនោះ​នគរបាលព្រហ្មទណ្ឌកំរិតស្រាលក៏បានដកហូតវត្ថុតាងមួយចំនួន​រួមមាន​ រថយន្តចំនួន3គ្រឿង​សម្រាប់ធ្វេីសកម្មភាព​។
1.រថយន្តម៉ាក​Toyota CAMARY ឆ្លាម​ ដែលពាក់ផ្លាកលេខក្លែងក្លាយ​ ភ្នំពេញ2C-0453
2.រថយន្តម៉ាក​Toyota Prius​ ដែលពាក់ស្លាកលេខ ភ្នំពេញ​2BD-3577
3.រថយន្តម៉ាក​Misumisi ដែលពាក់ផ្លាកលេខ ភ្នំពេញ​2BF-7712 ផងដែរ។ រាល់វត្ថុតាង និងមនុស្ស​អ្នកដែលជាប់ពាក់ព័ន្ធកម្លាំងនគរបាល​ព្រហ្មទណ្ឌកំរិតស្រាល​ បន្តនីតិវិធី​ច្បាប់​ និងកសាង​សំណុំ​រឿងបញ្ជូនទៅអម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ដេីម្បី​ចាត់ការទៅតាមផ្លូវច្បាប់។

Related Articles

Back to top button
error: Content is protected !!