ព័ត៌មានជាតិ

ក្រុមបាញ់កាំភ្លើង អាវុធហត្ថរាជធានីភ្នំពេញ នាំយកពានរង្វាន់ជ័យលាភី និងមេដៃជូនដល់អង្គភាពគួរជាទីមោទនៈ!

ភ្នំពេញ៖ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣នាក់ ដែលបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើង អាស៊ាន (AARM2023) នៅប្រទេសថៃ បាននាំមកនូវលទ្ធផលគួរជាទីពេញចិត្ត ដោយទទួលបាន ៖ ពានរង្វាន់ជ័យលាភីលេខ១ ចំនួន០១, មេដៃមាស០១ និង មេដៃប្រាក់០១។

ជាក់ស្ដែង នៅរសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំង០៣នាក់ និងបានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងនាំយកជ័យលាភី និងមេដៃមកជូនដល់អង្គភាពនាពេលនេះ៕

Related Articles

Back to top button
error: Content is protected !!