ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកំពង់ចាម ល្បែងខុសច្បាប់ក្នុងខេត្តបង្ក្រាបដូចភ្លៀងរលឹម..

ខេត្តកំពង់ចាម៖ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានលើកឡើងថាល្បែងស៊ីសងខុសច្បាប់តាមអនឡាយ ជល់មាន់ កន្ទុយលេខ អាប៉ោង លោកបានធ្វើការបង្ក្រាបដូចភ្លៀងរលឹម វាជាគោលការណ៍របស់រាជរដ្ឋាភិបាល និងជាគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ គោលការណ៍របស់គណៈបញ្ជាការឯកភាពខេត្ត ធ្វើជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម ឃាត់តែរហូតហើយកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ហើយថ្មីៗនេះកម្លាំងរបស់លោកបានចុះទៅធ្វើកិច្ចសន្យានឹងឃាត់ខ្លួនក្រុមអ្នកបើកល្បែងអនឡាញបញ្ជូនទៅតុលាការ។  លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តបានប្រកាន់ជំហរមិនរាថយឡើយគឺ ធ្វើដូចភ្លៀងរលឹម មិនមែនធ្វើមួយប្រ៉ាវហើយឈប់នោះទេ ឱ្យតែបានឃើញគឺធ្វើហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ «លោកបានបញ្ជាឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស​ , កម្លាំងរបស់ប៉ុស្តិ៍នគរបាល និងសហការជាមួយអាជ្ញាធរមូលដ្ឋាន​ បានចុះធ្វើការស្រាវជ្រាវ រកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមទូរទស្សន៍) ចំនួន១២ទីតាំង ក្នុងភូមិសាស្រ្តស្រុកកងមាស ។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចយើង បានចុះដល់ទីតាំងលក់បាយ គុយទាវ កាហ្វេ និងភេសជ្ជៈ ក្នុងនោះ ពួកគាត់បានបំភ្លឺជូនសមត្ថកិច្ចយើងឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់បានបើក ទូរទស្សន៍ ដាក់បញ្ចាំងជល់មាន់ តាមកញ្ចក់ទូរទស្សន៍ ពិតប្រាកដមែន សមត្ថកិច្ចយើងបានធ្វើកិច្ចសន្យាអប់រំមិនឲ្យមានការលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ជាដាច់ខាត និងបានចាត់ឲ្យសមត្ថកិច្ចមូលដ្ឋាន មាន​ការឃ្លាំមើល​ជាប់ជាប្រចាំ​ផងដែល»។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងលេងល្បែងស៊ីសងប្រភេទអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ បង្កប់នៅតាមហាងកាហ្វេ តាមតារ៉ាងបាល់ កន្លែង​បុកប៊ីយរ័ ជាច្រើនកន្លែង ស្ថិតនៅស្រុកកងមាស ខេត្តកំចាម កំពុងបើកទទួលក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគ្រេង នឹងបង្ករការភ័យខ្លាចដល់ពូកគាត់ ខណៈសមត្ថកិច្ចនៅតាមមូលដ្ឋានគ្មានឆន្ទៈក្នុងការចុះបង្ក្រាបនៅល្បែងស៊ីសង  ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកងមាស នៃខេត្តកំពង់ចាម។

ជាក់ស្តែង​កាលពីថ្ងៃអាទិត្យទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ អ្នកសារព័ត៌មានយើង បានចុះទៅតាមទីតាំងដែលពលរដ្ឋរាយការណ៍  ឃើញថាដូចអ្វីដែលពូកគាត់រាយការណ៍ពិតមែន ហើយក៍បានថតផ្តិតយករូបភាពដើម្បីចុះផ្សាយជូនជាដំណឹងដល់ថ្នាក់ដឹកនាំ អោយលោកបានជ្រាបពាក់ព័ន្ធនឹងល្បែងនេះផងដែរ។​

តើឯកសារទៅ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យក្រសួងមហាផ្ទៃអនុវត្តទូទាំងប្រទេសយ៉ាងណាក្តី តែមន្រ្តីមួយចំនួនតូចមិនទាន់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឡើយ ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ចំពោះសុខ សុវត្ថិភាពរបស់ពួកគាត់ ពីព្រោះទីណាមានល្បែងស៊ីសងទីនោះនឹងក្លាយជាតំបន់អសន្តិសុខប្រជាពលរដ្ឋរស់នៅក្នុងការភ័យខ្លាចជាកន្លែងដែលបង្កើតភាវកម្មផ្សេងៗមានអំពើឆក់.ប្លន់.សម្លាប់ជាដើម។

ករណីខាងលើនេះសូមលោកឧត្ដម​សេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគបាលខេត្តកំពង់ចាម ជួយពិនិត្យមើលមន្ត្រីក្រោមឱវាទដែលរក្សាការពារនៅក្នុងទឹកដី ភូមិ/ឃុំ ខាងលើនេះផង តើរាល់ថ្ងៃនេះគាត់រវល់ធ្វើអ្វីដែរ? បានជាបណ្ដែតបណ្ដោយ អោយមានល្បែងស៊ីសង បង្កើតឡើងនៅក្នុងមូលដ្ឋាននៃស្រុកកងមាស ខេត្តកំពង់ចាម ដោយសេរីបែបនេះ?

ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ..សូមអគុណ៕
ប្រភពពី : រដ្ឋា អភិវឌ្ឍន៍ញូស៍..

Related Articles

Back to top button
error: Content is protected !!