ព័ត៌មានជាតិព័ត៌មានអន្តរជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ “វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩” នៅវិមានសន្តិភាព។
រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី១៣ វិច្ឆិកា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រសាសន៍ថា វេទិកានេះជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់នានារបស់ធុរជន និងវិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។