ព័ត៌មានជាតិ

បែកធ្លាយគ្រឿងចក្រកំពុងសម្រុកចូលឈូសឆាយដីព្រៃល្បុះ របស់សហគមន៍ ជាច្រើនហិចតា សង្ស័យគ្មានច្បាប់អនុញ្ញាត ប្រហែលជាម្ចាស់គ្រឿងចក្រមានខ្នងបង្អែកជា អ្នកធំនៅពីក្រោយហើយទើបបានហ៊ានបែបនេះ..វគ្គ១..

ខេត្តឧត្តរមានជ័យ៖ បែកធ្លាយរឿងបងប្អូនប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលចំពោះការដាក់គ្រឿងចក្រធ្វើការឈូសឆាយដីព្រៃល្បុះ របស់សហគមន៍ ហើយប្រជាពលរដ្ឋមួយចំនួន ក៏នាំគ្នាសម្រុកលក់ដី តែមិនដឹងថា ជាដីមានប្លង់កម្មសិទ្ធស្របច្បាប់ រឺជាដីព្រៃសហគមន៍នោះទេ ?  ដោយមានបុគ្គលម្នាក់  អះអាងខ្លួន ជាមន្រ្តីយោធា នឹង ជាទីប្រឹក្សារបស់ក្រុមហ៊ុន បានដំណើការទិញដី ឱ្យក្រុមហ៊ុនរបស់ជនជាតិថៃ ដើម្បីដាំដុះដើមប្រេងខ្យល់ យកមកធ្វើជាក្រដាសរាប់ពាន់ហិចតា ប៉ុន្តែមិនទាន់ដឹងថាទំហំចំនួនប៉ុន្មានហិចតា នោះទេ រងចាំមើលថាតើក្រុមហ៊ុនមួយនេះ មានច្បាប់ និងអាជ្ញាប័ណ្ណ ស្តីពីសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល ឬ ក៏អាជ្ញាប័ណ្ណ ក្រសួងពាក់ពន្ធ័ គ្រប់គ្រាន់ហើយនៅនោះទេ។

ជាក់ស្តែងកាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ក្រុមការងារអង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅផ្តិតយករូបភាពនឹងកន្លែងដោយយោងលើការរាយការណ៍ពី បងប្អូនប្រជាពលរដ្ឋ យើងបានអោយដឹងថា មានក្រុមហ៊ុនមួយ បានអះអាងថា ជាក្រុមហ៊ុន វិនិយោគ លើដីកសិកម្មដាំដើមប្រេងខ្យល់ដែលមាន យីហោ (ផេភើរទ្រីខេមបូឌា) ស្ថិតនៅចំនុច ភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័ ដែលមានថៅកែជាជនជាតិថៃ តែមានមេកាជាជនជាតិខ្មែរ មេកាដែលប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងនោះ មានឈ្មោះ លោក វុធ កុសល្យ។

ពេលនោះលោក វុធ កុសល បានប្រាប់ដល់អង្គភាពយើងថាក្រុមហ៊ុនមានច្បាប់ទិញដីប្រមាណរាប់ពាន់ហិចតា ដើម្បីវិនិយោគ ហើយ មកដល់ពេលឥឡូវមានចំនួន ជាងបីពាន់រ៉ៃ ៕
ហើយប្លង់រឹងចំនួន០៤ប្លង់ ស្មើនឹង ២១៣.១៧៦ ហិកតាដែលមាន លេខក្បាលដី  ÷ លេខ៣៣៦ លេខ.៣៣៧ លេខ.៣៣៨. និងលេខ៣៣៩  ក៏ប៉ុន្តែខុសទីតាំងគ្នាដាច់ដោយឡែកលើលិខិតស្នើសុំតាមរយះលោកមេភូមិ ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ និងឯកសារស្នើសុំទៅលោកមេឃុំលេខ ៤៣៩/២០២៣ ព្រមទាំងលិខិតអនុញាត របស់លោកអភិបាលស្រុកអន្លង់វែង លេខ ២៧៧/២០២៣ សជណ ចុះនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលមានក្បាលដី លេខ ៥៥៧.៥៥៨.៥៥៩..និង៥៦០ ហើយចំពោះ ប្លង់ទន់ និងមិនមានប្លង់ជាច្រើនទៀតផង។

ប្រភពពីប្រជាពលរដ្ឋ លើកថា ទីតាំងដីខាងលើឥតនេះ គឺជនជាតិថៃ បានឱ្យមេការជនជាតិខ្មែរម្នាក់ដើររៀបចំដីសហគមន៍របស់រដ្ឋ ហើយតម្លៃដីទិញក្នុងមួយហិចតាចន្លោះពី៥ពាន់ដុល្លារទៅ ៧ពាន់ ដុល្លារ ប៉ុន្តែលោកមេការ បានធ្វើការចាត់ចែង ទិញលក់ក្នុងតម្លៃក្រោមទីផ្សារ ពោលគឺកឹបកេងថវិកា ជាដើម។

ជុំវិញការលើកឡើងខាងលើនេះ បុគ្គលដែលតាំងខ្លួនជាមន្រ្តីយោធា នឹង ជាទីប្រឹក្សារបស់ក្រុមហ៊ុន ដែលមិនទាន់មានការផ្ទេរសិទិ្ធ តួនាទី និងជាមេការផងនោះ ក៏គ្មានចម្លើយអ្វីច្រើនដែរ ពោលនៅពេលដែលក្រុមការងារចង់ដឹងពីព័ត៍មានស៊ើបសួរបញ្ជាក់នូវរឿងរ៉ាវខាងលើនេះ ក៏បានធ្វើការខលទៅសម្ភាស លោកហើយលោកបានឆ្លើយថាសួរនេះលើសហើយ ? ហើយក៏បិទទូរសព្ទបាត់ទៅ !។

តើរឿងក្រុមហ៊ុន វិនិយោគ លើដី កសិកម្មដាំដើមប្រេងខ្យល់ ដែលមានឈ្មោះ (ផេភើរទ្រីខេមបូឌា)តើមានអ្វីនៅពីក្រោយ  ខណៈលិខិតស្នើសុំកែប្រែដីនោះ ខុសពីទីតាំងដីដែលក្រុមហ៊ុនមានប្លង់រឹងស្រាប់។

ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋ និងលោកមេភូមិចាស់ធ្វើការស្នើសុំ ដល់មន្ត្រីថ្នាក់ដឹកនាំ ទាំងអស់ ជួយពិនិត្យមើលរឿងនេះផងទាន  ! អង្គភាពយើងខ្ញុំ រង់ចាំការបំភ្លឺ ពីមន្រ្តីជំនាញ ក៏ដូចជាក្រុមហ៊ុន រៀងរាល់ម៉ោងធ្វើការ៕

Related Articles

Back to top button
error: Content is protected !!