កីឡា និងសិល្បៈព័ត៌មានជាតិ
ឯកឧត្តម ឧត្ដមសេនីយ៍ទោ វ៉ា សុិនភីរម្ប ទីប្រឹក្សាជាន់ខ្ពស់ បេីកវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសគ្រប់គ្រងការប្រកួតប្រដាល់គុនខ្មែរ
ភ្នំពេញ ៖ ព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ឯកឧត្តម ឧត្ដមសេនីយ៍ទោ វ៉ា សុិនភីរម្ប ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១សហព័ន្ធកីឡាគុនខ្មែរ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញជាធិបតីក្នុងកម្មវិធីបេីក វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសគ្រប់គ្រងការប្រកួតប្រដាល់គុនខ្មែរ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នៅ សាលប្រជុំ នាយកដ្ឋានអប់រំកាយនិងកីឡាក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ។