ព័ត៌មានជាតិព័ត៏មានថ្មីៗ

ជំនួបដំបូងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ លើកឡើងពីសុក្រឹតកម្មបរិស្ថានកិច្ច

ព័ត៌មានជាតិ

ភ្នំពេញ៖ “ការបំពេញការងារដោយភាពឆ្នៃប្រឌិត វាងវៃបត់បែនទៅតាមជំនាញ និងមានវិន័យ គឺជាដើមចមដែលជួយឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងបរិស្ថានសម្រេចបាននូវគោលដៅរួមសុក្រឹតកម្មបរិស្ថានកិច្ច។ នេះជាការថ្លៃងឡើងក្នុងជំនូបដំបូងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទនៃក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថាគោលដៅរួមនេះ រៀបចំឡើងស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផលនឹងរយៈពេលខ្លី”

ជាមួយគ្នានេះ ដើម្បីសម្រេចបាននូវការធ្វើសុក្រិត្យកម្មបរិស្ថានកិច្ច ដែលមានន័យថា ថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថានត្រូវតែមូរដៃអាវចុះអនុវត្តការងារដោយមិនមានការមើលបំណាំគ្នា ហើយកុំវាយតម្លៃ ឬវិនិច្ឆ័យដោយអគតិឱ្យសោះ ជារួមអាណត្តិនេះ គឺត្រូវផ្តោតលើលទ្ធផល ដែលលទ្ធផលទាំងនោះជាផលប្រយោជន៍របស់ជាតិហើយនេះជាការសន្យារបស់ថ្នាក់ដឹកនាំយើងជាមួយប្រជាពលរដ្ឋកម្ពុជាផងដែរ ពីព្រោះថា ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងបរិស្ថាន គឺជាតំណាងឱ្យប្រជាពលរដ្ឋជាង ១៧លាននាក់ ដែលពួកគាត់បានផ្តល់ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃក្រសួងបរិស្ថាន ក្លាយជាតំណាង និងជាអ្នកបម្រើឱ្យផលប្រយោជន៍របស់ពួកគាត់។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើបន្ថែម ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទទាំងអស់ ឱ្យសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទី១ត្រូវដឹង ទី២ត្រូវចេះ និងអនុវត្តឱ្យបានជាលទ្ធផលល្អប្រសើរក្នុងបុព្វហេតុជួយជាតិមាតុភូមិ។

គួររម្លឹកដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខរដ្ឋសភា បានលើក ឡើងថា «កម្មវិធីនយោបាយ» ដែលលើកឡើងអំពីការធានា៥យ៉ាង របស់រាជរដ្ឋាភិបាល ក្នុងនោះមានការធានាមួយ គឺធានាបង្កើនការយកចិត្តទុកដាក់ដល់ ចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាង ភាពធន់ ទៅនឹងការប្រែប្រួល អាកាសធាតុ តាមរយៈ ការប្រើប្រាស់ឱ្យបានប្រសើរបំផុត នូវ ផលលាភ ប្រជាសាស្ត្រ និងការពង្រឹងភាពធន់ នៃប្រជាសាស្ត្ររបស់កម្ពុជាការលើកកម្ពស់សមភាព យេនឌ័រ ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព ការខិតខំបង្កើន ហិរញ្ញប្បទាន ចីរភាព សំដៅជំរុញ ការវិនិយោគ បៃតង និងសេដ្ឋកិច្ចបៃតង; ការជំរុញ ការវិនិយោគសាធារណៈ ដែលមានភាពធន់ នឹង អាកាសធាតុ និងមានការបញ្ចេញកាបូនទាប និង ការធានាចីរភាពបរិស្ថាន ព្រមទាំងការត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ៕

Related Articles

Back to top button
error: Content is protected !!