កីឡា និងសិល្បៈ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេក ឆ្លងសារមន្ទីរពិស្តារប្រាំពីរចប់ ខួបគម្រប់១០ឆ្នាំ និងគម្រប់១៦ឆ្នាំ ជូនចំពោះ សម្តេចអគ្គមហាធម្មពោធិសាល ជាសុីម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោកជំទាវ ជា សុផាកន្នី បានអញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេក ឆ្លងសារមន្ទីរពិស្តារប្រាំពីរចប់ ខួបគម្រប់១០ឆ្នាំ និងគម្រប់១៦ឆ្នាំ ជូនចំពោះ សម្តេចអគ្គមហាធម្មពោធិសាល ជាសុីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជាសុីម ផ្តើមបុណ្យដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវញ៉ែម សាខន នៅភូមិកន្លែងជ្រៅ ឃុំក្របៅ កំចាយមារ ព្រៃវែង នាល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។