រោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតក្នុង ឃុំយាយម៉ៅពេជ្រនិល លួចចាក់សំណល់រឹង រាវ មានក្លិនស្អុយចូលស្រែ និងប្រព័ន្ធទឹកសាធារណៈ បង្កឱ្យមានផលប៉ះពាលជាខ្លាំងដល់ប្រជាពលរដ្ឋ

កំពង់ស្ពឺ៖ ជារឿងច្រំដែលៗ ខណៈក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹង នឹងក្រើនរំលឹកជាញឹកញាប់ ដល់បណ្ដារោងចក្រ សហគ្រាន ជុំវិញករណីការបង្ហូរសារធាតុរាវមានពណ៌ ទឹកកខ្វក់ ឬស្អុយ ចូលប្រព័ន្ធទឹកសាធារណៈ ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ប៉ុន្ដែនៅតែឃើញថា មានរោងចក្រ សហគ្រាសមួយចំនួន នៅតែបំពានលើសេចក្ដីជូនដំណឹង និងអនុវត្ដផ្ទុយពីក្រមបរិស្ថាន តួរយ៉ាង រោងចក្រដំណាប់ស្វាយមួយកន្លែង ស្ថិតក្នុងភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល បានបន្ដធ្វើសកម្មភាពដឹកយកកាកសំណល់ និងសារធាតុរាវមានពណ៌ មានក្លិនស្អុយ មកចាក់ចោលលើដីស្រែប្រជាពលរដ្ឋ និងប្រព័ន្ធទឹកសាធារណៈ ស្ថិតនៅ ភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ នេះបើតាមសេចក្ដីរាយកាណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិឃុំខាងលើ។

ប្រជាពលរដ្ឋ កើតការងឿងឆ្ងល់ជាខ្លាំង ថាតើហេតុអ្វីបាន មន្ដ្រីជំនាញ មន្ទីរ ក្រសួងបរិស្ថាន មិនព្រមអនុវត្ដច្បាប់ ទោះជាមានការរាយការណ៍ យ៉ាងណាក៏ដោយ ក៏មន្ដ្រីជំនាញបរិស្ថាននៅតែរក្សាភាពស្ងៀមស្ងាត់ ថាតើរោងចក្រខាងលើនេះ គឺមានខ្នងបង្អែកធំ ក្រាស ទើបមន្ដ្រីជំនាញ មិនហ៊ានអនុវត្ដច្បាប់ ឱ្យស្មើភាពដូចរោងចក្រផ្សេងៗ បានជាបណ្ដែតបណ្ដោយ រោងចក្រដំណាប់ស្វាយនេះ ដឹកយកកាកសំណល់ និងសារធាតុរាវមានពណ៌ មានក្លិនស្អុយ យកមកចាក់ចោលទាំងឡានៗ យ៉ាងដូច្នេះ?
ប្រជាពលរដ្ឋបានបនលើកឡើងថា នៅក្នុងរដូវវស្សារ ទឹកស្វាយទាំងនោះបង្កឱ្យមានក្លិនស្អុយ ទ្រាំដង្ហើមស្ទើរពុំបាន រីឯកុមាតូចៗ មានអក្ការៈមិនស្រួលខ្លួនជាញឹកញ៉យ។ ការបង្កឡើងដោយការយកចាក់សារធាតុរាវមានពណ៌ និងក្លិនស្អុយចេញពីស្វាយ របស់រោងចក្រខាងលើ វាធ្វើឱមានការប៉ះពាល់ដឹកប្រព័ន្ធទឹកសាធារណៈ ទឹកបាត់បង់គុណភាពទឹក បាត់បង់ជីវៈចម្រុះ ធ្វើឱ្យខ្វះទឹកសម្រាប់ធ្វើការដាំដុះ ម្យ៉ាងទៀត ប្រសិនបើប្រជាកិសករ ហ៊ានតែយកទឹកតាមប្រព័ន្ធសាធារណៈដែលមានការលាយឡំ ជាមួយទឹកស្វាយនោះមកស្រោយស្រប់ដំណាំ នោះដំណាំនឹងងាប់ជាក់ជាមិនខាន។
ប្រជាពលរដ្ឋបានបន្ដលើកឡើងថា តើ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន កំពុងតែអនុវត្ដច្បាប់មានស្ដង់ដារពីរ មែនដែរឬទេ? ចុះហេតុអ្វី មិនមានវិធានការច្បាប់ លើរោងចក្រដំណាប់ស្វាយខាងលើនេះ ហើយរក្សានូវភាពស្ងៀមស្ងាត់ បណ្ដោយឱ្យរោចក្រនេះ ដឹកយកទឹកស្វាយមកចាក់ចោលជារៀងរាល់ថ្ងៃ មិនអាណិតប្រជាជនទេឬ? បើនៅតែបន្ដរៀបនេះទៅទៀត ប្រជាពលរដ្ឋ និងជួបហានីភ័យសុខភាពជាក់ជាមិនខាន។
ប្រជាពលរដ្ឋ សូមឱ្យ ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន មេត្ដាក្រឡេមើល និងយកចិត្ដទុកដាក់ប្រជាលពលរដ្ឋផង និងស្នើសុំឱ្យ ឯកឧត្ដមរដ្ឋមន្ដ្រី និងមន្ដ្រីជំនាញចុះពិនិត្យផ្ទាល់ផងទាន។
ជុំវិញការចុះផ្សាយតាមការរាយកាណ៍របស់ប្រជាពលរដ្ឋ អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបំភ្លឺ ពីគ្រប់ភាគី រាល់ម៉ោងធ្វើការ។








