កីឡា និងសិល្បៈ

ឯកឧត្តម​ ម៉ៅ​ ឌុង​ ចុះពិនិត្យ​បរិវេណ​ឧទ្យាន​ទន្លេ​ស្ងួត​ ដេីម្បី​ត្រៀម​រៀបចំ​ពិធី​អបអរ​សាទរ​ សង្ក្រាន្ត​អូររាំងឪ​ ២០២៥

ត្បូងឃ្មុំ​៖​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ​ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ហៅកាត់ថា​ សសយក​ បាន​ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​ម្សាញ់​ ឆស័ក​ ព.ស. ២៥៦៨​ ដេីម្បី​អបអរសាទរ​សង្រ្កាន្ត​ឆ្នាំ​ថ្មី​ ឆ្នាំ​២០២៥​ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​តំបន់​សួនឧទ្យាន​ទន្លេ​ស្ងួត​ ស្ថិត​នៅភូមិ​ថ្នល់កែង​ ឃុំ​ព្រះធាតុ​ ​ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ នាព្រឹក​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក​ ឈិន​ សុជា​ អភិបាលរង​ស្រុក​អូររាំងឪ​ និង​មន្រ្ដី​ភូមិ​ ឃុំ​ ជាច្រើន​អ្នក​ទៀត។

ក្នុង​ដំណើរ​ចុះពិនិត្យ​ និងទស្សនកិច្ច​ លេីវឌ្ឍនភាព​ ក្រោយ​ពេល​គណៈ​កម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ បាន​ដាក់​ចេញ​ជា​ផែនការ​រៀបចំ​ពិធី​អបអរ​សាទរ​ សង្ក្រាន្ត​ឆ្នាំ​ថ្មី​ ឯកឧត្ដម​ ម៉ៅ​ ឌុង​ បាន​ចង្អុល​បង្ហាញ​ និង​ណែនាំ​លេី​ការ​កំណត់​ទីតាំង​តុបតែង​លម្អ​ ការ​ដាក់​បង្ហាញ​អំពី​ វប្បធម៌​ សាសនា​ សួន​ផ្កា​ស្បៃលឿង១លានគុម្ព របាំ​ ល្បែងប្រជាប្រិយ​ តាម​បែប​ប្រពៃណី​ជាតិ​ខ្មែរ​ រួម​ទាំង​ស្ដង់​ពិព័រណ៍​ផលិតផល​ សមិទ្ធផល​ ស្នាដៃ​ ក្នុង​ស្រុក​អូររាំងឪ​ ដែល​មាន​ឃុំ​ទាំង​៧​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ទីបញ្ជាការស្រាល​ ពេទ្យ​សង្គ្រោះ​បឋម​ សន្ដិសុខ​សណ្ដាប់ធ្នាប់​ បរិស្ថាន​ ជា​ពិសេស​តំបន់​ត្រជាក់​ចិត្ត​ និង​ឆាកតន្ត្រី​ផងដែរ។

ឯកឧត្ដម​បាន​បន្ដ​ទៀតថា​ សូម​ឱ្យ​ស្មារតី​នៃ​គណៈកម្មការ​រៀបចំ​សង្ក្រាន្ត​អូររាំងឪ​ទាំងអស់​គ្នា​ យកចិត្ត​ទុកដាក់​ និង​ខិតខំ​យ៉ាង​ណាដេីម្បី​ បង្កឱ្យមាន​លក្ខណៈ​សប្បាយរីករាយ​ ជូន​ប្រជាពលរដ្ឋ​ស្រុក​អូររាំងឪ​ និង​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ផ្សេង​ៗ​។

Related Articles

Back to top button
error: Content is protected !!